កំពងចាម: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាអារ សហការជាមួយ ក្រុមប្រឹក្សាឃុំ និងសហគមន៍បឹងB៦ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះធ្វើការបង្ក្រាបបទល្មើសជលផល នៅចំណុច ខាងលិចបឹងស្មៅ ស្ថិតក្នុងភូមិសាស្រ្តឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ឡាយ អ៊ាង ក្រុមប្រឹក្សាឃុំ រកាអារ ជាលទ្ធផល កម្លាំងជំនាញបង្រ្កាបបាន លូស្បៃចំនួន៤២មាត់ របាំងព្រួលប្រវែង៤,៥០០ម៉ែត្រ
និងបង្គោលចម្រឹងចំនួន៤០បង្គោល ព្រមទាំងបានចាក់ព្រលែងកូនត្រីចម្រុះទម្ងន់៣០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ដោយបានការអនុញ្ញាតពីលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧបករណ៍បទល្មើសខាងលើ ត្រូវបានដុតបំផ្លាញចោល នៅនឹងកន្លែងតែម្ដង ៕