អតីតមន្រ្តី២រូបត្រូវបានរដ្ឋបាលខេត្តសៀមរាបបញ្ចប់មុខតំណែង ពាក់ព័ន្ឋនឹងកំហុសវិន័យ

0

សៀមរាប៖ មន្រ្តីចំនួន២រូប ចំណុះឲ្យសាលាខេត្តសៀមរាប បន្ទាប់ពីបានធ្វើខុសនិងវិន័យ រដ្ឋបាលដ៏ធ្ងន់ធ្ងរ ថែមទាំងបានបង្ករបញ្ហាមិនចេះចប់ មិនចេះហើយ និងជាច្រើនលើកច្រើនសារ ទើបត្រូវបាន រដ្ឋបាល​ខេត្ត​សៀមរាប សម្រេចបញ្ចប់​តំណែង នៅដើមឆ្នាំ២០១៧កន្លងមកនេះ តែបុគ្គលទាំង២នាក់នៅតែពុំទទួល​កំហុសរបស់ខ្លួន បែរជាបង្ករបញ្ហាដល់អតីតមន្ទីររបស់ខ្លួនមកដល់បច្ចប្បន្ន។

តាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឲ្យដឹងថា មន្រ្តីចំនួន២រូប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានដកហូត តំណែង ដែលមានឈ្មោះ អ៊ិន ភារៈធារី  និងឈ្មោះ ផាន់ មុនី បុគ្គល២នាក់ត្រូវបានក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រេចផ្លាស់ទីតាំងការងារថ្មីដល់បុគ្គល២រូបនេះ ឲ្យទៅបំរើការងារនៅទីស្តីការក្រសួងវិញ និងសូមបញ្ជាក់ថា មន្ទីរពុំមានសិទ្ធិក្នុងការដកតំណែងបុគ្គលណា ឬផ្លាស់ប្តូរមន្រ្តីណានោះទេ ។

សេចក្តីរាយការណ៍បាន បន្តថា បន្ទាប់ពីមន្រ្តី២រូប ដែលមានឈ្មោះ អ៊ិន ភារៈធារី  និងឈ្មោះ ផាន់ មុនី បាន​ទៅបំរើការងារនៅកន្លែងថ្មីក៏ដោយ ក៏បុគ្គល២រូបនេះ នៅតែបន្តឆ្កិះឆ្គាល ចាក់រុក បង្ករភាពរញ៉េរញ៉ៃដល់មន្ទីរ ការងារក្នុងខេត្តសៀមរាប តាមរយះការ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយ ចំនួនក្នុងន័យបំភ្លើស ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់មន្ទីរ ថែមទាំង​បាន យកឈ្មោះមន្រ្តីក្នុងមន្ទីរបំភ្លើសថា មានមន្រ្តីជាច្រើន មិនសប្បាយចិត្តនិងប្រធានមន្ទីរ តែតាមពិតក្នុង​មន្ទីរមានការសាមគ្គីផ្ទៃក្នុងបានល្អ ដោយពុំមានបញ្ហាអ្វីថ្នាំងថ្នាក់គ្នានោះឡើយ ។

ក្នុងនោះក៏បានមន្រ្តីជាច្រើនរូប ដែលកំពុងតែធ្វើការនៅក្នុងមន្ទីរ បាននឹកហួសចិត្ត និងការចុះផ្សាយដោយពុំ​មានការពិត របស់អតីតមន្ត្រី២រូប ក្នុងចេតនាបង្ខូចកេរ្ត៍ឈ្មោះ ចោទប្រកាន់ដោយពុំមានការពិតមកលើ លោក ប្រធានមន្ទីរ  ដោយគ្មានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ គឺនិយាយដោយចិត្តឯង  ដែលបានបង្ករឡើងតែ រឿងដដែល ដែលជាហេតុធ្វើឲ្យ មន្រ្តីរនៅបំរើការងារក្នុងមន្ទីរ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះមន្រ្តីរ​២រូបនេះ ដែលខ្វះការពិចារណា នាំយកព័ត៌មានមូលបង្កាច់កិត្តិយស់របស់ថ្នាក់ដឹកនាំ ដែលវាផ្ទុយទៅនឹង ការខិតខំប្រឹងប្រែង បំរើជាតិ បំរើប្រជាជន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។

ដោយ  ប៊ុន  រដ្ឋា