ឯកឧត្តម ជា សុផារ៉ា តម្រូវឱ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម

0

ព្រះសីហនុ: បន្ទាប់ពីមានប្រតិកម្មមិនសប្បាយចិត្តច្រើនពីសាធារណៈជនទូទៅជុំវិញសកម្មភាពចាក់ដីលុបចូលសមុទ្ររបស់ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ក្រោមរូបភាពកែលម្អឆ្នេរសមុទ្រនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយតម្រូវឱ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។
គ្រាចុះពីនិត្យនេះដែរ គ្រឿងចក្រជាច្រើគ្រឿងកំពុងសំរុកកាយដីដែលបានចាក់ចូលសមុទ្រចេញវិញហើយ។

ភ្លាមៗនេះដែរ ឯឧ បានបដិសេធមិនផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព៏ត៌មាននៅឡើយជុំវិញការចាក់ដីលុបចូលឆ្នេរសមុទ្រ របស់ ឧកញ៉ា ជឹង សុភាព ហៅយាយភូ នៅចំណុចឆ្នេរព្រែកត្រែង ឃុំអូរត្រេះ ស្រុកស្ទឹងហាវ នេះ។

ស្របពេលជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៍បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗដែលមានខ្លឹមសារថា ៖
” អនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឱ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម ។”

ទោះជាបែបនេះក្តី ក្រុមមន្ត្រីសង្គមស៊ីវិលមួយចំនួននៅខេត្តព្រះសីហនុ និងសារណៈមតិ ចង់ឃើញរាជរដ្ឋាភិបាលរក្សាឆ្នេរនិងអភិវឌ្ឍឆ្នេរទាំងឡាយអោយកាន់តែការទាក់ទាញសំរាប់ទាំងអស់គ្នាមិនគួរអោយចាក់លុបយកជាកម្មសិទ្ធផ្ទាល់ខ្លួនទេ៕