បន្ទាយមានជ័យ៖ រឿងរាវដែលគួរអោយរសើបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ខណះដីធ្លីឡើងថ្លៃ បណ្ដឹងទំនាស់ដីធ្លីក៍កាន់តែច្រើន ដូចមានការប្ដឹងចោទទាមទាដីដែល ពលរដ្ឋ មានផ្ទះសំបែង អាស្រ័យផលលើដីដាំដុះរាប់សិបឆ្នាំហើយនោះ ថាជាកម្មសិទ្ធរបស់ក្រុមម្ខាងទៀត ដែលពួកគាត់ដាក់បណ្ដឹងទៅគណះកម្មកាដោះស្រាយ ទំនាស់ខេត្តបន្ទាយមានជ័យ ទាំងមិនស្គាស់ភូមិច្បាស់លាស់ផងនោះ។
បណ្ដឹងរបស់ភាគី(ក)តំណាងពលរដ្ឋ១៨គ្រួសារ ទាមទាដីចំនួន៨៥ហិចតានៅភូមិ អណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែបែរទៅជាចង្អុលប្រាប់គណះកម្មការចុះវាស់វែងកំណត់ទីតាំងដីទំនាស់នេះ ក្នុងភូមិ ទួលពង្រ សង្កាត់ក្រុងដដែលដែលមានទំហំ៨៨ហិចតាកន្លះទៅវិញ ហើយអះអាងថាក្រុមខ្លួន ទទួលដីពីកងទ័ពជើងគោគប្រគល់ជូន ហើយបានដាក់បណ្ដឹងទៅគ្រប់ស្ថាប័ន បានការសំរេចពីថ្នាក់លើ អោយរដ្ឋបាលខេត្តចាត់ការជំនួស។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនាថ្ងែទី១៨កញ្ញា២០១៨ អញ្ជើញបើកកិច្ចប្រជុំដោះស្រាយទំនាសដិធ្លី និងចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងរស់ឈ្ម៉ោះលឹម ទាឡេង លឹម ទាហេង តែ ហុន សោម ម៉ាលី ឆាយ ហ៊ុន ឆាយ តារារិទ្ធ គឹម ស៊ា និងឈ្មោះដុំ វណ្ណឌី ក្នុងចំណោម១៦គ្រួសារដែលជាភាគី(ខ) ជាមួយដីពលរដ្ឋ ១៨គ្រួសារប្ដឹងទាមទាយក នៅសាលាក្រុងប៉ោយប៉ែត។
ក្រុមការងារបានបង្ហាញសាវតារឿងរៀៗខ្លួន និងលើកយកឯកសារ មកសំអាងក្រោយចុះអង្កេត និងវាស់វែងផ្ទាល់នៅទីដីទំនាស់ ដើមបណ្ដឹងភាគី(ក) ១៨គ្រួសារ តំណាងដោយលោកយុង វណ្ឌី ភាគី(ខ)តំណាងដោយលោកមេធាវី ទៀង សុវណ្ណារិទ្ធ ។
ក្រុមគណះកម្មការដោះស្រាយទំនាស់ មើលឃើញនិងពិនិត្យជាក់ស្ដែងនៅទីតាំងដីទំនាស់នៅក្នុងភូមិសាស្រ្តខាងលើ បណ្ដឹងចោទខុសទីតាំងដីទំនាស់និងទំហំដី ពលរដ្ឋខ្លះបានមកតាំងទីលំនៅតាំពីបង្កើតភូមិទទួលពង្រមកម្លេះ មានលំនៅដ្ឋាន ចម្ការឈើហូបផ្លែដូចជា មាន ដូង ស្វាយ ខ្នុរ ក្រូច ទាយយកផលច្រើនឆ្នាំមកហើយ ហើយគ្រួសាខ្លះមានប័ណ្ណកម្មសិទ្ធនៃការចុះបញ្ជីដីធ្លី (ប្លង់រឹង)ផងនោះ។
លទ្ធផលនៃកិច្ចប្រជុំ សម្រេចទី១.បណ្ដឹងពលរដ្ឋ១៨គ្រួសារប្ដឹងចោទទីតាំងទំនាស់ក្នុងភូមិអណ្ដូងថ្មមាស ខុសទីតាំងដីដែលពលរដ្ឋ ១៦គ្រួសារដែលរស់នៅជាក់ស្ដែងនៅភូមិទួលពង្រ សង្កាតប៉ោយប៉ែត ទី២ឯកភាពចំពោះពលរដ្ឋ១៦គ្រួសាររស់នៅ អស្រ័យផលជាក់ស្ដែង មានដំណាំហូបផ្លែរ ហើយគ្រួសារខ្លះមានប័ណ្ណអចលនវត្ថុលើការចុះបញ្ជីដីធ្លី(ប្លង់រឹង)រស់នៅបន្តអាស្រ័យផលដូចដើម ទី៣ អនុញ្ញាតិអោយក្រុមការងារចុះបញ្ជីដីធ្លីចុះវាស់វែងផ្ដល់ប័ណ្ណកម្មសិទ្ធលើការចុះបញ្ជីដីធ្លីជូនពលរដ្ឋ១៦គ្រួសារដែលរងការ ប្ដឹងពីភាគី១៨ គ្រួសារ៤ ច្រានចោលបណ្ដឹងពលរដ្ឋ៨គ្រួសារ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបន្តថា៖ ទោះជាយ៉ាងណា ពលរដ្ឋ១៨ នៅមិនទទួលយកនូវលទ្ធផលនៃដំណោះស្រាយនោះទេដូចច្នេះ ពួកគាត់និងតក្ដីនៅសាលាដំបូងខេត្តបន្តទៀត…៕ដោយ៖ឃិន គន្ធា