លោកព្រះរាជអាជ្ញាបញ្ជាឲ្យកម្លាំងបរិស្ថានសហការជាមួយកម្លាំងមណ្ឌល៤ ស្ទាក់ចាប់រទេះក្របីដឹកឈើ១១​គ្រឿង

0

កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ ដល់កម្លាំង​បរិស្ថាន ឲ្យសហការការជាមួយកម្លាំងមណ្ឌល៤  ចុះស្ទាក់ចាប់រទេះក្របីចំនួន ១១គ្រឿង ដែលកំពុងតែធ្វើសកម្មភាព លួចដឹកជញ្ជូនឈើដោយខុសច្បាប់ ទីតាំងរទេះក្របីដែលស្ថិតនៅអូរតាព្រហ្មកំពុងលើ  ដែលមានលេខ​UTM543898 1406192  នៅក្រៅរបៀងជីវ:ចម្រុះ ព្រៃអង់តែន នៅវេលាម៉ោង ៩.៣០នាទីយប់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨។

សកម្មភាពដឹកឈើហ៊ុប ត្រូវបានក្រុមប្រព្រឹត្តបទល្មើស កំពុងតែចម្លង ស្ថិតនៅចំនុចអូតាព្រំលើ ភូមិត្រពាំង​ឬស្សី ស្រុកស្ទុក ខេត្តកំពង់ធំ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញា បញ្ជាឲ្យកម្លាំងសហការ ឃាត់រទេះទាំង នោះ តែក្រុមជនប្រព្រឹត្តបទល្មើសបែរជា នាំគ្នាកាត់ផ្តាច់ខ្សែរឹតឈើ ទម្លាក់ចោល ហើយបើករទេះរត់ តែក៏ត្រូវ បានកម្លាំងដេញតាម លុះទៅដល់ទីតាំង ក៏ប្រទះឃើញតែរទេះចំនួន១០គ្រឿង ចំនែកមនុស្ស និងក្របីត្រូវ​បានរត់គេចខ្លួនចូលព្រៃបាត់អស់ទៅ ។

លទ្ធផលដែលបង្រ្កាបបាន ក្នុងកិច្ចសហប្រតិបត្តិការនេះ សមត្ថកិច្ចទាំង២ ប្រភេទ បានរឹបអូសយកបានរទេះ ចំនួន១០គ្រឿង ឈើហ៊ុបចំនួន៨ ម៉ែត្រ២០ ហ៊ុប និងឈើហ៊ុបចំនួន៤ម៉ែត្រចំនួន១០កំណាត់ ត្រូវបានកម្លាំង បរិស្ថាននាំយកមកទុក នៅស្នាក់ការបរិស្ថាន ដើម្បីរក្សាទុក តាមការណែនាំរបស់ លោក តុប កក្ដដា ប្រធាន មន្ទីរបរិស្ថានខេត្តកំពង់ធំ  ។

លោកអ៊ិត សុធា ព្រះរាជអាជ្ញា បានបញ្ជាក់ថា សកម្មភាពបង្រ្កាបបទល្មើសយប់មិញដោយសារតែ បានដឹង​ព័តមានពីល្ងាច ក៏បានរៀបចំកម្លាំង ចុះទៅឃាត់រទេះដឹកឈើ លុះពេលទៅដល់មានភ្លៀងធ្លាក់ខ្លាំង ផ្ទៃមេឃ​ងងឹត ស្របពេលដែលកម្លាំងបរិស្ថានតិចមានតែ៤នាក់ ធ្វើឲ្យក្រុមប្រព្រឹត្តបទល្មើសមានឳកាស កាត់ផ្តាច់​ទម្លាក់ឈើ ហើយបររទេះរត់ ចំពោះមុខសញ្ញាសមត្ថកិច្ចបានគឺត្រូវបានស្គាល់អត្តសញ្ញាណអស់ហើយ។

មហាជនជាច្រើន មានភាពគាំទ្រឲ្យសម្ថកិច្ចមាន ចំណាត់ការលើក្រុមបំផ្លាញ់ព្រៃឈើទាំងនេះ ដើម្បីថែរក្សា​ធនធានធម្មជាតិ ដោយសារក្នុងមួយថ្ងៃមានការដឹកជញ្ជូនឈើដោយខុសច្បាប់ កាប់រុករានព្រៃឈើហាម​ឃាត់ធ្វើឲ្យព្រៃអភិរក្សកំពុងតែប្រឈមនឹង ភាពរលាយហិនហោច នឹងសូមឲ្យសម្ថកិច្ចរឹតបន្តឹងច្បាប់ឲ្យបាន ក្នុងការចាត់វិធានការជាមួយក្រុមបំផ្លាញ់ព្រៃឈើទាំងនេះ ។

ដោយ  ប៊ុន  រដ្ឋា