បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ២ភូមិ ក្នុងសង្កាត់អូអំបិលក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ ភូមិ២គឺ ភូមិ សែសិន និងភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋហើយនៅព្រឹកថ្ងៃ ទី១៩ ខែ កញ្ញា ឆ្នាំ២០១៨នៅ ក្នុងសាលាមធ្យមសិក្សា សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកប្រាក់ ប៉ូលី ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងដុរិយោដីខេត្តបន្ទាយមានជ័យបានឲ្យដឹងថាគោលបំណងនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះគឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីដែលបានចុះអនុវត្តតាមនីតិវិធីកន្លងមក។ លោកបានឲ្យដឹងបន្ថែមថាការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានរយៈពេល១៥ថ្ងៃដែលគិតចាប់ពីថ្ងៃទី១៨ ខែ កញ្ញានេះទៅ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ នៅពេលផុតរយៈពេលកំណត់នៃការបិទផ្សាយប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានឡើយ។
លោកប្រាក់ ប៉ូលី បានបញ្ជាក់បន្ថែមថាកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១២១.៥៩៥ ប័ណ្ណដោយមានការឧបតម្ភគាំទ្រពីរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយនានា។ ដោយឡែកសម្រាប់ទិន្នន័យក្បាលដីនៅក្នុងភូមិទាំងពីខាងលើនេះមានចំនួន ១,៣០១ ក្បាលដី។ លោកអនុប្រធានមន្ទីបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធនិង ប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យ មេត្តាបង្កភាព ងាយស្រួល និងសហការល្អដើម្បីអនុវត្តការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តម លី សារី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នារបានល្អក្នុងការសម្រួលពន្លឿនដល់ការងារចុះបញ្ជីដីធ្លីនៅក្នុងមូលដ្ឋានភូមិទាំងពីបានជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់។
ឯកឧត្តមបាន បន្តថាដោយអនុវត្តតាមគោនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងលើការងារចុះបញ្ជីដីធ្លូនេះនៅទូទាំងប្រទេសដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរលោកបាន អំពាវនាវដល់ប្រជាពលរដ្ឋនៅភូមិខាងលើរូតរះទៅពិនិត្យបញ្ញីក្បាលដីឲ្យបានទាន់ពេលវេលាកំណត់ដែលមានការបិតផ្សាយជាសាធារណៈនៅក្នុងបរិវេណវត្ត ។ ចុងបញ្ចប់នៃកម្មវិធីលោកផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល និងការចិញ្ចឹមសត្វដើម្បីផ្ដត់ផ្គងជីវភាពគ្រួសារកាត់បន្ថយការប្រើប្រាស់ចំណីអាហារនាំចូលដែលលក់លើទីផ្សាដែលប៉ះពាល់ដល់សុខភាព និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្មផលិតដោយខ្លួនឯង ដែលអាចកាត់បន្ថយការចំណាយ និង លើកស្ទូយសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្តិភាពខ្លួនឯងនិងអ្នកដ៍ទៃ៕ ដោយ៖ឃិន គន្