ឧត្តរមានជ័យ៖ បើទោះបីជាសភាពការណ៍ ដឹកជញ្ជូនជាច្រើន ត្រូវបានដួល និងឈប់ដំណើរការជាច្រើនក្តី ដែលវាសនាអ្នករកស៊ីបទល្មើសដឹកជញ្ជូន ក្នុងជំនួញព្រៃឈើ ខ្លះក្លាយជាសេដ្ឋី ខ្លះបានសាងទ្រនំខ្ពង់ខ្ពស់ ខ្លះទៀតជំពាក់គេវាន់ក ខ្លះឈានដល់មានទោសជាប់គុកជាប់ច្រវ៉ាក់ តែវាសនា របស់ក្រុមហ៊ុនហួតម៉េងរីតារបស់លោកឧកញ្ញាជ័យ នៅតែរីកដុះដាល គ្មាននណាម្នាក់ហ៊ានបង្រ្កាបនោះឡើយ។
តែផ្ទុយទៅវិញក្រុមហ៊ុនហួតម៉េងរីតារបស់លោកឧកញ្ញាជ័យ គឺជាក្រុមហ៊ុន ជាប់លំដាប់ថ្នាក់ ខាងបំផ្លាញព្រៃឈើរាប់សិបឆ្នាំមលហើយ តាំងពីព្រៃស្អាកនៅមានព្រៃជុំជិត របស់តំបន់ព្រៃស្អាកនៅសល់តែឈ្មោះ ក្លាយជាវាលរហោដ្ឋាន និងបានធ្វើសកម្មភាពប្រមូលទិញ និងជម្រុញឲ្យប្រជាពលរដ្ឋ ចូលក្នុងព្រៃកាប់បំផ្លាញព្រៃឈើ អាឈើដើម្បីមកលក់ឲ្យខ្លួន ដែលបានបង្ហាញពីគិតតែផលប្រយោជន៍របស់ខ្លួន តែពុំខ្វល់ពី សម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ក៏ដូចជាសម្បត្តិរបស់ប្រជាជនខ្មែរទូទាំងប្រទេសផងដែរ។
ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកសិឧស្សារហកម្ម ឈ្មោះ ហួត ម៉េងរីតា របស់ លោក ឧកញ្ញា ជយ័ បានដាក់ទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ 67 B ក្នុងភូមិ អូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័ បច្ចុប្បន្នកំពុងតែធ្វើសកម្មភាព ប្រមូលទិញឈើប្រណិតប្រភេទឈើធ្នង់ ដែលកំពុងតែមានហាងឆេង និងមានទីផ្សារនៅឯប្រទេសវៀតណាម។
តាមប្រភពព័ត៌មាន បានអោយដឹងថា លោក ឧកញ្ញា ជយ័ អគ្គនិយកក្រុម ហ៊ុន ហួត ម៉េងរីតា ក្រោយពីទទួលបានដីសម្ទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពទិញឈើ ខុសច្បាប់ និងឲ្យប្រជាពលរដ្ឋចូលកាប់ព្រៃឈើ យ៉ាងអាណាធិបតេយ្យ ជ្រកក្រោមស្លាកក្រុមហ៊ុនរហូត។
ជាក់ស្តែងក្រុមហ៊ុននេះប្រម៉ូលទិញឈើក្រញូងនៅតាមបន្ទាត់ព្រំដែនទាំងមូលដូចជាស្រុកអន្លង់វែងស្រុកត្រពាំងប្រាសាទនិងសង្កាត់កូនគ្រាល និងបានកំពុងតែធ្វើសកម្មភាព ដឹកឈើចេញពីព្រៃ ដោយការប្រមូលទិញឈើធ្នង់ដោយមានមេការឈ្មោះខ្យា ដែលជានាក់ប្រមូលទិញ និងបំផុសដល់ឈ្មួញតូចតាចនិងពលរដ្ឋស្រុកអន្លង់វែងកាប់អាឈើប្រមូលយកទៅលក់អោយខាងក្រុមហ៊ុន។
ក្រុមហ៊ុនហួតម៉េងរីតាធ្វើជាមុខជុំនួញត្រូវបានគេសង្សយ័ថាមានការឃុបឃាត់និងត្រូវរ៉ូវគ្នាជាមួយនិងមន្ត្រីជុំនាញសមត្ថកិច្ចនិងអាជ្ញាធរស្រុកអន្លង់វែងនិងខេត្តឧត្តរមានជយ័ទាំមូលទើបព្រព្រឹត្តទៅយ៉ាងរលូនបែបនេះតំណាងក្រុមហ៊ុនឈ្មោះលោកខ្យាបានអោយដឹងថាក្រុមហ៊ុនបានធ្វើការប្រមូលទិញឈើធ្នង់ពីពលរដ្ឋដឹកតាមម៉ូតូនិងរទេះពិតមែន។ ដោយ ប៊ុន រដ្ឋា