ជនសង្ស័យ​ម្នាក់​ចូល​គាស់​យក​អីវ៉ាន​ក្នុង​ផ្ទះ​គេ​ទុកចោល​ត្រូវបាន​ប្រជា​ពលរដ្ធ​ចាប់បាន​ប្រគល់ឲ្យ​សមត្ថកិច្ច​

ភ្នំពេញ៖  ប្រជា​ពលរដ្ធ​បាន​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ពេល​ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ដែល​គេ​ទុក​ចោល​យក​អីវ៉ាន ប្រគល់ឲ្យ​សមត្ថកិច្ច​កា​លពី​វេលា​ម៉ោង ១០ និង ២០ នាទី យប់ ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៧៤៩ ក្រុម ១០ ភូមិ ៣ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស

ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ ចំការមន ។ 
​តាម​ការនិយាយ​រៀបរាប់​របស់​ប្រជា​ពលរដ្ធ​ខាងលើ​បាន​ឲ្យដឹងថា​នៅ​មុន​ពេល​ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​គឺ​បាន​ឃើញ​ជនសង្ស័យ​នេះ​បាន​ចូលទៅ​ក្នុង​ផ្ទះ​មួយ​ដែល​ម្ចាស់ផ្ទះ​ទុក​និង​ចាក់សោរ​ចោល​ដោយ​មិន​មាន​មនុស្ស​នៅ​មើល​នោះទេ រួច​ជនសង្ស័យ​ខាងលើ​ក៏​បាន​ធ្វើ​សកម្មភាព គាស់​យក​សំភារ​:​ដូច​ជា​ដែក​ទ្វាវ​បង្អួច និង គ្រឿង​ដែល​អាច​លក់​អេតចាយ​បាន​មួយចំនួន ហើយ​ភ្លាមៗ​នោះ ដោយ​ឃើញ​ដូន​នេះ​ក៏​ប្រជា​ពលរដ្ធ​នាំគ្នា​ឡោម​ព័ទ្ធ​ចាប់​បាន​និង​វាយ​បណ្តាលឲ្យ​រង​របួស​ហើយ​បាន​ប្រគល់ឲ្យ​ទៅ​សមត្ថកិច្ច​បន្ត​។ សមត្ថកិច្ច​បានឲ្យ​ដឹង​ដែលថា ជនសង្ស័យ​នេះ​ឈ្មោះ លៀ​វ រី ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ ។  បច្ចុប្បន្ន​ជនសង្ស័យ​ខាង​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ប៉ុស្លិ៏នរគបាល​បឹងត្របែ​ក ដើម្បី​ធ្វើ​ការសាកសួរ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

1 2