បាត់ដំបង,នៅថ្ងៃទី២៥.ខែកញ្ញា.ឆ្នាំ២០១៨,វេលាម៉ោង១៨.៣០លើផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តម៉ាក ឡិចស៊ីស Lexus rx 300ពាក់ផ្លាក់លេខបាត់ដំបង2B 0853និងម៉ូតូហុងដាពាក់ផ្លាកលេខបាត់ដំបង
1.AC.0853.បណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់១ម្នាក់។
១.ឈ្មោះរៀម រតនា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោលអ្នកបើកបរ (ស្លាប់)
២.ឈ្មោះហាន់ ហាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោលអ្នករួមដំណើររបួសធ្ងន់
ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បើយោងតាមប្រព័ត៌នៅនិងកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនហ្និងកើតហេតគេឃើញមានរថយន្ដមួយគ្រឿងម៉ាកLexus rx 300 បើកបរបញ្ជាស់ទិសគ្នាដោយ រថយន្តបើកបរមកពីទិសខាងលិចម៉ូតូបើកបរមកពីទិសខាងកើតមកដល់ចំណុចកើតហេតុខាងលើបណ្តាលបុកគ្នាតែម្តង។ ក្រោយពីធ្វើកាវាវែងហើយជំនាញស្រុកថ្មគោលបានប្រគល់អោយទៅជំនាញខេត្តបាត់ដំបងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយផន សុជាតិ