ក្រុងប៉ោយប៉ែត៖ ពលករប្រុសស្រីចំនួន២០អ្នកត្រូវបានមេខ្យល់បោកយកលុយក្នុងម្នាក់២ពាន់៥រយបាតហើយគ្រោងនាំជនរងគ្រោះចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបែជានាំចេញទៅតាមច្រករបៀងទោវិញ ប៉ុន្តែពលករមានកាសង្ស័យហើយក៏រត់រកមេខ្យល់នៅឯក្រុងប៉ោយប៉ែត
សំណាងអាក្រក់ត្រូវប៉ូលិសក្របួចយកទាំងមេខ្យល់និងជនរងគ្រោះមកសាកសួរតែម្តង។ ក្នុងហេតុការប្រមូលពលករនិងមេខ្យល់នោះ គឺកើតមាននៅម៉ោង១១ ៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះនៅចំណុចខាងមុខវត្តបាលិលេយ្យ ដែលស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណះដែលពលករប្រុសស្រីដូចមានចំនួនខាងលើនោះ កំពុងឆ្លេឆ្លារកមេខ្យល់ដែលនាំខ្លួនចេញទៅប្រទេសថៃមិនឃើញ ហើយក៏ត្រូវសមត្ថកិច្ចដើល្បាតប្រទេះឃើញជនរងគ្រោះដើរចុះដើរឡើងតាមដងផ្លូវមុខវត្តខាងលើនោះរួចប៉ូលិសក៏សួរនាំទើបធ្លាយរឿងតែម្តង ។
គួរំលឹកដែលថា ចាប់ពីថ្ងៃទី៦ មកដល់ថ្ងៃទី២៦ខែឆ្នាំដ៏ដែលនោះ គឺទាហ៊ានថៃបានបញ្ជូនពលករខ្មែរមកស្រុកកំណើតវិញជាង២២ម៉ឺនអ្នកនៅទូទាំងប្រទេសកម្ពុជាដែលចេញមកតាមច្រកទ្វារអន្តរជាតិដូចខាងលើនោះ មកដល់ពេលនេះសកម្មភាពដឹកជញ្ជូនពលករនោះហាក់ដូចជាមានកាថយចុះយ៉ាងគំហុកផងដែរ ដោយឡែកក៏មានមេខ្យល់មួយចំនួនបានបោកប្រាស់ជនរងគ្រោះជាបន្តបន្ទាប់ទៅតាមរូបភាពផ្សេងៗ ដែលបានឆបោកជនរងគ្រោះអោយវិលត្រលប់ទៅប្រទេសថៃវិញតាមច្រករបៀងប៉ែកខាងជើងក្រុងប៉ោយប៉ែត និងប៉ែកខាងត្បូង រហូតទៅដល់ស្រុកម៉ាឡៃទៀតផង មកដល់ពេលនេះពុំទាន់ឃើញមានចំណាប់កាណាមូយពីអស់លោកថ្នាក់ដឹកនាំដើម្បីទប់ស្កាត់ទៅលើមេខ្យល់ដែលដឹកនាំពលករចេញទៅតាមច្រករបៀងនោះទេ។
លោកអុំ សុផល អធិកាក្រុងប៉ោយប៉ែតបានអោយដឹងថា កំលាំងរបស់លោកចាប់បានបុរសជាមរេខ្យល់ម្នាក់មានឈ្មោះថេមធឿម ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពោធិ ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពុងចាម បានឆបោកពលករនៅក្នុងស្រុកដូចខាងលើចំនួន២០អ្នកហើយបានយកលុយជនរងគ្រោះក្នុងម្នាក់២ពាន់៥រយបាតដែលគ្រោងគេចខ្លួនតែគេចមិនរួច ឥឡូវនេះត្រូវបានរៀបចំសុំណុំរឿងបញ្ជូនខ្លូនទៅតុលាការឯជនរងគ្រោះកំពុងអប់រំនិងអោយទៅផ្ទះវិញ៕ដោយពៅរី