​រដ្ឋសភា នឹង​បន្ត​កិច្ចប្រជុំ អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ៤ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​

0

​រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​២ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ ។ មាន​របៀបវារៈ​៤ ដែល​រដ្ឋសភា ត្រូវ​ប្រជុំពិភាក្សា និង​អនុម័ត ។ សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤

បង្ហាញថា របៀបវារៈ​ចំនួន​៤ ដែល​រដ្ឋសភា​ត្រូវ​ពិភាក្សា និង​អនុម័ត រួមមាន​៖ ១- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​យុត្តិធម៌ ក្នុង​វិស័យ​រដ្ឋប្បវេណី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ ៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨​។​ ៤-​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការធានារ៉ាប់រង ៕1 2 4 5 3