ព្រះវិហារ: ឯកឧត្តមបណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ បានដឹកនាំ គណប្រតិភូ ចុះសួរសុខ
ទុក្ខ កងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព កងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងបាននាំយកមក នូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។ ក្រោមការទទួលស្វាគមន៍ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមជាមួយឯកឧត្តមមេបញ្ជាការ មេបញ្ជាការ រង នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ មានប្រសាសន៍ថា ក្នុងរយៈពេល៨ឆ្នាំមកនេះ យើងទាំងអស់គ្នា ជាកងកម្លាំងប្រដាប់អាវុធចងចាំមិនអាចបំភ្លេចបាន នូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ព័ន្ធមេត្រីភាពទាំងពីរ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត និងឯកឧត្តមឧកញ៉ា អគ្គនាយកក្រុមហ៊ុនម៉ែនសារុន តែងតែឆ្លៀតឱកាស ចុះមកសួរសុខទុក្ខដោយផ្ទាល់ជារៀងរាល់ឆ្នាំ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថែមទៀត នូវមនោសញ្ជេតនានឹករលឹក ស្រឡាញ់រាប់អានអស់ពីចិត្ត ពីថ្លើម ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីរាជការក្នុងក្រសួង និងពីសំណាក់ ឯកឧត្តមអគ្គនាយកក្រុមហ៊ុនម៉ែនសារុន។ ពិសេស គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការ តាមអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុសាសន៍ ជាយុទ្ធសាស្ត្រការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ និង ដើម្បីផ្សារភ្ជាប់ឲ្យបានជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ។
ថ្លែងទៅកាន់កងកម្លាំងប្រដាប់អាវុធ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្តថា បច្ចុប្បន្នប្រជាជនកម្ពុជា មានចំនួន១៦លាននាក់ ហើយនៅក្នុង១៦លាននាក់នេះ ចំនួន១០ លាននាក់ មានការងារធ្វើនៅក្នុងស្រុក ហើយនិងមួយចំនួនផ្សេងទៀតកំពុងធ្វើការងារ នៅឯប្រទេសក្រៅផងដែរ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ប្រជាជនចំនួន១០លាននាក់នេះហើយ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត៕សួនលីណា




































