ខេត្តមណ្ឌលគីរី លោក ងិន សុវិមាន ប្រធានមន្ទីទេសចរណ៍ខេត្តបានប្រាប់អ្នកឆ្លើយឆ្លង ព័ត៍មាននៅថ្ងៃ នេះ ថាទាក់ទងទៅនឹងចំណាប់អារម្មរបស់អ្នកទេសចរនោះគឺ គេមានចំណាប់អារម្មណ៍ជា ច្រើន នៅទឹក ដីខេត្តមួយនេះដូចគេចូលចិត្តទៅមើលការរស់នៅនិងរបររកស៊ីរបស់បងប្អូនជនជាតិព្នងផ្ទះបុរាណរបស់ជនជាតិសិប្បកម្មត្បាញរវៃ
ដោយដៃទឹកជ្រោះជាច្រើនកន្លែងទេសភាពខៀវស្រងាត់របស់ជុំរុំព្រៃឈើលាតសន្ធឹងធំល្វឹងល្វើយដាច់កន្ទុយភ្នែកធ្វើកអោយធាតុអាកាសនៅតំបន់នេះមានភាពត្រជាក់ល្ហឹមស្ទើតែគ្មានរដូវក្តៅជាពិសេសទៅទៀតនៅរដូវភ្លៀងធ្លាក់ដូចជាសព្វថ្ងៃនេះពេលមានភ្លៀងចាប់ពីចន្លោះម៉ោង ៥ ៣០ នាទីល្ងាចរហូតដល់ពេលយប់ផ្សែងអាប់អ័ព្វចាប់ផ្តើមធ្លាក់បង្កជាភាពងងិតនិងមានសី តុណ្ហភាពចុះត្រជាក់លក្ខណៈបែបនេះធ្វើអោយអ្នកចូលមកកំសាន្តមានការសរសើរមិនដាច់ពីមាត់។
ក្រៅពីនេះទៀតភ្ញៀវទេសចរកំពុងពេញនិយមចូលចិត្តទិញផ្លែអាវូកា(ហៅផ្លែប័រ)នៅពេលដែលគេត្រលប់ទៅលំនោដ្ឋានវិញ។លោកបានបន្តទផតថាពាក់ព័ន្ធទៅនិងអនាម័យតាមរមណីដ្ឋាននីមួយៗក៏ដូចជាសេវាកម្មភោជនីដ្ឋាននិងផ្ទះសំណាក់និងសណ្ឋាគារបងប្អូនដែលជាម្ចាស់ទីតាំងបាននឹងកំពុងមានការយល់ដឹងច្រើនធានាបាននូវសេវាកម្មល្អប្រសើរទាក់ទងទៅនឹងកំណើនអ្នកទេសចរពីមួយឆ្នាំទៅឆ្នាំកត្តាទាំងនេះហើយអាចធ្វើអ្នកទេសចរគេមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង៕