គ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពក្រលំបាកចំនួន២គ្រួសារទទួលបាន នូវអំណោយមនុស្សធម៏ របស់សម្តេចតេជោ តាមរយៈ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្ត!

0

ព្រះវិហារ: ឆ្លើយតបទៅនិងគុណបំណាច់ ដ៏ថ្លៃថ្លា របស់សមាជិកអតីតយុទ្ធជន ដែលតែងតែលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ក្នុងកាតព្វកិច្ចបំរើជាតិមាតុភូមិ ជានិច្ចជាកាលសម្តេចអគ្គមហាសេនាបតីតេជោ តែងតែបានជំរុញដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់បណ្តាខេត្តក្រុងទាំងអស់ត្រូវចុះជួយ និងត្រួតពិនិត្យមើលការខ្វះខាត របស់បងប្អូនអតីតយុទ្ធជនយើង។

នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន.ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំតំបន់សឹក អនុប្រធាន ស.អ.ក.ស្រុក ប្រធានសាខា អាជ្ញាធរដែនដី បានចុះសួរសុខទុក្ខ អតីតយុទ្ធជនចំនួន ២គ្រួសារ ដែលកំពុងមានជីវភាពក្រលំបាក រួមមាន÷ ១-លោក អ៊ុន តែល ភេទប្រុស អាយុ៦៨ ជាជនពិការ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និង២-លោក ឈុន វុទ្ធី ភេទប្រុស អាយុ៦៨ឆ្នាំ ជាជនពិការ ស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

ក្នុងនោះក៍មានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ តែងតែជំរុញអោយ សមគមអតីតយុទ្ធជន គ្រប់បណ្តាខេត្តក្រុង ត្រូវធ្វើយ៉ាងណាជួយឧបត្តម្ភជូនដល់បងប្អូន អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ខ្វះខាតដីលំនៅដ្ឋាន និងអត់មានផ្ទះសំបែង។

ជាមួយគ្នានោះ ឯកឧត្ដម បាននាំយកនូវអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ២០០,០០០៛ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស អង្ករ២បេ ត្រីខ ២យួរ បីចេង១គីឡូក្រាម និងលោកយាយ ចាស់ជរាចំនួន ២នាក់ ក្នុង១នាក់ ទទួលបានថវិកា ៣០,០០០៛៕