កំពង់ធំៈ ឯកឧត្តម ជីវ កេង អនុប្រធានតុលាកំពូលនិងលោកជំទាវ ឆាយ ស៊ីណា បានអញ្ជើញ កាន់បិណ្ឌទី១១ នៅវត្តឥន្រ្ទីរសំវរៈ ហៅវត្តកំពង់ធំ ដើម្បីនាំយកចង្ហាន់ រួមទាំងបច្ច័យ និងទ័យទាន វេប្រគេនដល់ព្រះសង្ឃ ស្របពេលដែលព្រះសង្ឃគង់ចាំព្រះវស្សា និងជាពេលរដូវភ្ជុំបិណ្ឌទៀតផង ។
ក្នុងពិធីកាន់បិណ្ឌទី១២នៅវត្តឥន្រ្ទីរសំវរៈ ហៅវត្តកំពង់ធំមានឧបាសក ឧបាសិកា មន្រ្តីរាជការ សាច់សាលោហិត បានអញ្ជើញចូលរួមចាប់កុសលផលបុណ្យ និងឧទ្ទិសដល់សាច់ញាតិទាំងប្រាំពីសណ្តានដែល បានចែកឋាន និងបានប្រគេនទ័យទាន រួមទាំងបច្ច័យ ដល់ព្រះតេជគុណ ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ដើម្បីជាទានសម្រាប់ព្រះសង្ឃ ប្រើប្រាស់តាមការគួរ និងកសាងព្រះវិហារថ្មី ក្នុងនោះមាន ទឹកក្រូច ទឹកផ្លែឈើ មី និងអង្ករ ទឹកស៊ីអីវ ទឹកត្រី ប្រេងឆា ខ្ទឹមស ទឹកសុទ្ធ ត្រីខកំប៉ុង រួមទាំងបច្ច័យបច្ច័យចំនួន ៦០៥០ដុល្លា និង៤ លានរៀល ជូនបច្ច័យដល់លោកយាយ លោកតា ផងដែរ ។
ក្នុងពិធីកាន់បិណ្ឌ ឯកឧត្តម លោកជំទាវ រួមទាំងមន្រ្តីរាជការ បានសម្តែងនូវទឹកមុខស្រស់ថ្លា ក្នុងការចាប់មាឃផល នៃពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបាន ប្រជាពលរដ្ឋ គោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ ជាក់ស្តែងនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ បានជ្រកក្រោមឆ័ត្រ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានគាំទ្រនិង យកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់ រូបមានសិទ្ធិសេរីភាពក្នុងការគោរពសាសនា គ្រប់ពេលវេលា ដែលវាខុសគ្នាពីសម័យបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្រ្គាម។
នៅក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ឯកឧត្តម ជីវ កេង អនុប្រធានតុលាកំពូល បានមានប្រសាសន៍ យើងទាំងអស់គ្នាប្រារព្វ ពិធីបុណ្យផ្សេងៗបាន ដោយសារតែកត្តាសន្តិភាព ដូច្នេះយើងក៏អាចថែរក្សាសន្តិភាពបាន តាមគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអាចធ្វើឲ្យកំលាំងសេដ្ឋកិច្ចបន្ត កើនឡើងរង្វង់១២ភាគរយបន្តទៀត កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋយើង និងសំនូមពរឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ទាំងអស់រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាសុខសន្តិភាព ជូនដល់បងប្អូនយើងទាំងអស់ទូទាំងខេត្តកំពង់ធំផងដែរ។ ដោយ ប៊ុន រដ្ឋា




































