កំពង់ធំ កងទ័ពវៀតណាមដែលបានស្ម័គ្រចិត្តមកជួយការពារទឹកដីកម្ពុជាងនិងរំដោះប្រជាពលរដ្នអោយរួចផុតពីររបបប្រល័យពូជសាសន៍ប៉ុលពត ដោយបានមរណះភាពក្នុងសម័យសង្គ្រាមដែលមានរយះកាលជាង៣៥ឆ្នាំហើយនោះអីឡូវត្រូវបានធ្វើពីធីប្រគល់អដ្ឋិធាតុចំនួន១៧នាក់ជូនដល់លោកវីរះសេនីយ៍ឯក វៀនចុកអាញ
ដែលជាកងទ័ពវៀតណាមបានដង្ហែរអដ្ឋិធាតុនេះត្រឡប់ទៅប្រទេសវៀតណាមវិញ ពិធីនេះមានការចូលរួមពីរឯកឧត្តម សោមសុផាត អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម សោមស៊ុន មេបញ្ចាការតំបន់សិករងខេត្តកំពង់ធំ លោកវីរះសេនីយ៍ឯក វៀនចុកអាញ ព្រមទាំងមន្ដ្រីនានាមកពីរស្ថាប័នផ្សេងៗជាច្រើននាក់កាលពីរព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤។
លោកវីរះសេនីយ៍ឯក វៀនចុកអាញបានមានប្រសាសន៍ថាខ្ញុំសុំអស់គុណដល់កងទ័ពកម្ពុជាដែលបានជួយរុករកអដ្ឋិធាតុដោយលំបាកនៅតាមព្រៃដែលពោរពពេញដោយគ្រាប់មីនរួមទាំងការដំណើរជួបឧបសគ្គផ្សេងៗទូទាំងខេត្តកំពង់ធំ ,ខ្ញុំមានសេចក្ដីត្រេអរយ៉ាងខ្លាំងដែលបានរកឃើញអដ្ឋិធាតុនេះឃើញ និងសុំជួយស្វះស្វែងរកបន្តទៀត សំរាប់ប្រទេសយើងទាំងពីរ ព្រមទាំងរឹតចំណងសាមគ្គីភាព ខ្ញុំមានជំនឿរជឿរជាក់ថានិងរកឃើញជាបន្តបន្ទាប់ ដោយប្រទេសយើងទាំងពីរជាមិត្តល្អជារៀងរហូតស្ថិតស្ថេរថេររកាល។
ឯកឧត្តម សោមសុផាត អភិបាលរងខេត្តបានមានប្រសាសន៍ថា ការខិតខំរិករកអដ្ឋិធាតុនេះមានការលំបាកណាស់ ទាំងការធ្វើដំណើរ ការរុករក និងឧបសគ្គជាច្រើនដែលកងទ័ពយើងបានអនុវត្តន៍កន្លងមក ព្រោះជាការដឹងគុណនិងការរឹតចំំណងសាមគ្គីភាពរវាងប្រទេសយើងទាំង២,ក្នុងនាមខ្ញុំជាសេនាតំណាងខេត្តខ្ញុំបានទទួលភាវកិច្ចភ្ញៀវកិត្តិយសវៀតណាម និងចូលរួមសោកស្ដាយដល់ក្រុមគ្រួសារវៀតណាមដែលបានទទួលមូរណះភាពដោយសារសង្គ្រាមនៅកម្ពុជា។
ក្នុងនោះដែរព្រះសង្ឃក៏បានសូត្រ ចំពោះអដ្ឋិធាតុហើយប្រគល់ជូនកងទ័ពវៀតណាម និងប្រគល់វត្ថុអនុស្សារីយ៍និងជូនលិខិតសរសើរដល់មន្ដ្រីកម្ពុជាយើងផងដែរបន្ទាប់មកក៏មានពិធីហែរហមជូរដំណើរការនាំយកអដ្ឋិធាតុអោយវិលត្រឡប់ទៅប្រទេសវៀតណាមវិញ៕