សៀមរាប : បន្ទាប់ពីអស់លោក លោកស្រីជានគរបាលជាតិដែលអញ្ជើញមកពីបណ្តាលក្រុងស្រុងទាំង១២ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានចំនួន៣៥ នាក់ជាសិក្ខាកាម បានទទួលចូលរៀនក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរំលោភបំពាននិងការកេងប្រវេញ្ចផ្លូវភេទលើកុមារ និងយេនឌ័រ ដែលបានរៀបចំឡើងរយះពេល
បួនថ្ងៃនៅស្នងការដ្ឋានននគរ បាលខេត្តសៀមរាបក្រោមការជួយឩបត្ថមពីអង្គការ ហ្វើស ស្ទិប ( First step ) រួចមក។
នារសៀលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៤ នេះលោកជំទាវ ឩត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានក្រុមការងារយេនឌ័រ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអញើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើដោយ មាន ការចូលរួមជាគណះអធិបតីពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរ បាលខេត្តសៀមរាប និង អស់លោក លោកស្រី ស្នងការរង ក៏ដូចជា នាយ នាយរង ការិយាល័យ និងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងគ្រូបង្គោលជាក្រុមការងារយេនឌ័រមកពីអគ្គស្នងការដ្ឋាននគរបាលជាតិក្រុមការងារយេនឌ័រនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចូលរួមផងដែរ ។
តំណាងគ្រូបង្គោលបានឡើងអាននូវរបាយការណ៍ស្តីពីលិទ្ធផលរយះពេលបួនថ្ងៃដែលសិក្ខាកាមទាំង៣៥នាក់បានរៀនសូត្រចប់សប់គ្រប់ដោយគ្រូបង្គោលបានបញ្ជាក់ថាសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីការរំលោភបំពាននិងការកេងប្រវេញ្ចផ្លូវភេទលើកុមារ និងយេនឌ័រដែលយើងបានរៀបចំឡើងនៅស្នងការដ្ឋានននគរបាលខេត្តសៀមរាបនេះគឺសិក្ខាកាមទាំងអស់បានរៀនទៅលើមុខវិជ្ជាចំនួន ៧ មេរៀន ដែលជាគន្លឹះសម្ខាន់ដើម្បីយកទៅអនុវត្តបន្តដោយក្នុងនោះជាលិទ្ធផលយើងទទួលបានសិក្ខាកាមដែលមានចំណាត់ថ្នាក់ល្អ ចំនួន ១៨ នាក់ស្មើនិង ៥១ ភាគរយះ ល្អបង្គួរ ១៣ នាក់ស្មើនិង ៣៧ ភាគរយះ មធ្យម ៤ នាក់ ស្មើនិង១២ ភាគរយះ ។
មានប្រសាសន៍សំណេះសំណាលនិងធ្វើការផ្តាំផ្ញើនាឱកាសនោះលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបព្រមទាំងលោកជំទាវ ឩត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានក្រុមការងារយេនឌ័រ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ដោយបានធ្វើការវាយតំលៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រឲ្យទទួលបាននូវលិទ្ធផលគួរជាទីមោទនៈ ដែលប្រកបទៅតាមទិសដៅដែលថ្នាក់លើចង់បាន។ ឲ្យស្របទៅនិងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាពថ្វេរដង ។
ពិសេសវគ្គបណ្តុះបណ្តាលនេះគឺក្នុងគោលបំណង ដើម្បីបំប៉នបន្ថែមដល់នគរបាលជាតិថ្នាក់មូលដ្ឋាននូវជំនាញប្រយុទ្ធប្រឆាំងរាល់ការរំលោភបំពាននិងការកេងប្រវេញ្ចផ្លូវភេទលើកុមារ និងយេនឌ័រ ។ម្យ៉ាងវិញទៀតគឺចង់ឲ្យតំណាងយេនឌ័រនៅតាមបណ្តាលមូលដ្ឋាននិមួយៗបានយល់ដឹងកាន់តែច្បាស់ពីសមភាព សមធម៍និងតួនាទីយេនឌ័រនៅតាមអង្គភាពឲ្យកាន់តែទទួលបាននូវចំណេះដឹងឲ្យកាន់តែស៊ីជំរៅដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធខ្ពស់ ៕ លោក ខេង ខេមរា