ខេត្តសឹ្ទងត្រែង៖ ក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មុននិងចុះបង្ក្រាប បានក្លែងបន្លំពាក់ខោអាវស៊ីវិលពីខាងក្រៅ ឆ្មក់ចូលក្នុងផ្សារ ទើបចាប់បានអាជីវករម្នាក់ កំពុងអង្គុយលក់សាច់សត្វព្រៃបែខ្នងមិនដឹងខ្លួន ក៍ត្រូវបានកម្លាំងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់បានតែម្តង ក៍ត្រូវបែកការដល់អាជីវក រលក់សាច់សត្វព្រៃ ចំនួន៦
កន្លែងទៀត ដូចច្នេះហើយ រឹបអូសបានសាច់សត្វព្រៃមួយចំនួនតូចនិង មនុ ស្សស្រីម្នាក់ លើកដាក់រថយន្តមកកាន់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង កាលពីវេលាម៉ោង៧ និង០១៥នាទីព្រឹក ថ្ងៃទី២៥ខែមិថុនឆ្នាំ២០១៤ ។
ប្រភពព័ត៍មានពីក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឲ្យដឹងថា៖ មុននិងចុះបង្ក្រាបចាប់អ្នកលក់សាច់សត្វព្រៃនេះ ក្រុមការងាររបស់លោក បានក្លែងបន្លំពាក់ខោអាវស៊ី វិលពីខាងក្រៅទើ បឈានចូលក្នុងផ្សារ ខណៈពេលអាជីវករកំពុងអង្គុយលក់សាច់សត្វព្រៃ បែរខ្នងមិនដឹងខ្លួន ទើបចាប់បានស្រីម្នាក់ឈ្មោះ ចាន់ ថន បច្ចុប្បន្នមុខរបរលក់សាច់សត្វព្រៃជាយូឆ្នាំមកហើយ ស្ថិតនៅភូមិកាំងមេ ម៉ាយ សង្កាត់ព្រះបាទ ក្រុងសឹ្ទងត្រែង ខេត្តសឹ្ទងត្រែង ។
លោកបានបញ្ជាក់ថា៖ កន្លែងលក់សាច់សត្វព្រៃ មាន៧កន្លែងក្នុងផ្សារសឹ្ទងត្រែង ខណៈ ពេលក្រុមការងារទៅដល់ ហាក់ដូចមានអ្នកលួចប្រាប់តាមទូរស័ព្ទ ទើបចាប់បានតែម្នាក់ឈ្មោះចាន់ ថន រួចហើយ ធ្វើការណែនាមចុះកិច្ចសន្សា បញ្ឈប់ការលក់ដូរសាច់សត្វព្រៃនេះ ក៍ដោះលែងទៅវិញ ! ករណីនេះដែល ក្រុមការងាររសម្ព័នមិត្តសត្វព្រៃរបស់លោក ចាប់បានសាច់ជ្រូកព្រៃចំនួន១៣គីឡូក្រាម សាច់ឈ្នូសចំនួន៥គីឡូក្រាម.សរុប១៨គីឡូក្រាម.ចំណែកសត្វព្រៃជិតផុតពូជ ដូចជាពូជរញីភ្លើងគ្រៀមចំនួន៤ក្បាលនិងសត្វក្តានញ៉ែង ចំនួន២ក្បាលផងដែរ ត្រូវបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែ ង ជាអ្នកដុតកំទេចចោល ។
ប្រភពព័តមានពីអាជីវករលក់ក្នុងផ្សាក៍ដូចឈ្មួញមួយចំនួនក្នុងខេត្តសឹ្ទងត្រែងបានឲ្យដឹងថា៖ទោះបីក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកបានខិតខំប្រើគ្រប់រូបភាព ដើម្បីចុះបង្ក្រាបយ៉ាងណាក្តី ក៍ឈ្មួញលក់សាច់សត្វព្រៃក៍ដូចឈ្មួញជួញដូរសត្វព្រៃ ក្នុងខេត្តសឹ្ទងត្រែង នៅតែមានការឃុបឃិតគ្នាមានមុខដដែល ជាដដែល ជាក់ស្តែងបទល្មើសសាច់សត្វព្រៃសព្វថ្ងៃនេះ ប្រៀបបានដូចជាវេកចកក្នុងទឹកស្រះ បើមិនស្រង់ចោលទេ នៅតែបង្កព្យុះភ្លៀងរហូតបានបង់មិនខាន់ ៕