យ៉ាងហោចណាស់ក៏មានមនុស្ស២១ នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតរង របួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់ បែកនៅក្នុងទីផ្សារដែលមានមនុស្សកក កុញ ស្ថិតនៅរដ្ឋធានីអាប៊ូចា ប្រទេស នីហ្សេរីយ៉ាកាលពីថ្ងៃទី២៥ ខែមិថុនា ។ លោក Frank Mba ស្នងការប៉ូលិស នីហ្សេរីយ៉ាបានឱ្យដឹងថា ការបំផ្ទុះគ្រាប់ បែកធ្វើកក្រើកញាប់ញ័រ
មជ្ឈមណ្ឌល ផ្សារទំនើប បានិក ផ្លាស្សានៅក្បែរនោះ។
មកទល់ពេលនេះគេមិនទាន់ដឹងពីមូល ហេតុច្បាស់ពីការបំផ្ទុះនោះឡើយ ។ សាក្សី២នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា ទ្វារបង្អួចកញ្ចក់នៅក្នុង ផ្សារទំនើបបែកខ្ទេច ផ្សែងខ្មៅងងឹតគ្រប ដណ្ដប់ពេញបរិវេណនោះ ។ ពលរដ្ឋជា ច្រើនបានព្យាយាមរត់គេចខ្លួនទៅកាន់ តំបន់សុវត្ថិភាពនៅពេលដែលឃើញ បរិវេណនោះសុទ្ធតែឈាបដាបគ្រប់ទី កន្លែង។ ការបំផ្ទុះកើតឡើងចំពេលមមា ញឹកបំផុតដែលធ្វើឱ្យរថយន្ដជាង៤០ គ្រឿងនៅទីនោះត្រូវឆាបឆេះ និងខូចខាត ស្ទើរតែទាំងស្រុង ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ រដ្ឋអាដា ម៉ាវា ជារដ្ឋមួយក្នុងចំណោម៣រដ្ឋដែល រដ្ឋាភិបាលនីហ្សេរីយ៉ាដាក់ក្នុងភាព អាសន្នដោយសារតែក្រុមភេរវកម្មបូកូ ហារ៉ាមបង្កើនការវាយប្រហារនៅទី នោះ។ រដ្ឋអាដាម៉ាវា ក៏រងការបំផ្ទុះគ្រាប់ បែកដូចគ្នាប៉ុន្ដែមិនបណ្ដាលឱ្យមានអ្នក ស្លាប់ ឬរងរបួសច្រើននោះឡើយ ។ មួយរយៈពេលចុងក្រោយនេះ រដ្ឋធានី អាប៊ូចា របស់នីហ្សេរីយ៉ាជាគោលដៅ វាយប្រហារដោយគ្រាប់បែកពីក្រុម ឧទ្ទាមមានទំនាក់ទំនងជាមួយពួកភេរវ កម្មបូកូហារ៉ាម ។ កន្លងមកថ្មីៗក៏មាន ការវាយប្រហារគ្រាប់បែកបង្កៃក្នុងរថ យន្ដបណ្ដាលឱ្យមនុស្ស១៥នាក់ស្លាប់នៅ ចុងខែឧសភា ។
កាលពីខែមេសា ក៏មាន ការវាយប្រហារទៅលើស្ថានីយរថយន្ដ ក្រុងសម្លាប់មនុស្ស៧៥នាក់ផងដែរ ។ នីហ្សេរីយ៉ាតែងតែរងការវាយប្រហារ ដោយគ្រាប់បែក និងកាំភ្លើង ហើយក្រុម បូកូហារ៉ាមជាគោលដៅតែមួយគត់ ដែលរដ្ឋាភិបាលសង្ស័យដោយក្រុមនេះ តែងតែវាយប្រហារឥតឈប់ឈរនិង ចាប់ជំរិតទៀតផង ។ បណ្ដាប្រទេសលោកខាងលិច ក្នុង នោះមានអាមេរិក និងអង់គ្លេសក៏បាន សន្យាជួយយដល់រដ្ឋាភិបាលនីហ្សេរីយ៉ា កម្ចាត់ពួកឧទ្ទាមបូកូហារ៉ាម និងរំដោះ ចំណាប់ខ្មាំងដែលជាសិស្ស និស្សិតត្រូវ ពួកគេចាប់យកទៅបំពេញតម្រូវការផ្លូវ ភេទរបស់ក្រុមទាហានបូកូហារ៉ាម