កំពង់ធំ= លោកទូច សុខា អភិបាលស្រុកសន្ទុកសហការនឹងជំនាញសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងធ្វើការចាប់រថយន្តហ៊ីយិនដាយ១គ្រឿងដឹកឈើប្រភេទលេខ២ខុសច្បាប់ ពេញរថយន្ត ក្នុងការឃាត់រថយន្តដឹកឈើមួយគ្រឿងនេះធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ យប់ថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨ចំណុចភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកទូច សុខា អភិបាលស្រុកសន្ទុកបានផ្តល់ព័ត៏មានតាមទូរស័ព្ទថា:មុនធ្វើការចាប់រថយន្តដឹកឈើគ្រឿងនេះលោកបានបើកឡានតាមពីក្រោយលុះដល់ចំណុចភូមិកកោះ ទល់មុខសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បញ្ជាឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើធ្វើការចាប់ថយន្តដឹកឈើមួយគ្រឿងនេះយកទៅរក្សារទុកនៅសង្កាត់រដ្ឋព្រឈើ តាំងក្រសាំង ….លុះស្អែកឡើងយករថយន្តដឹកឈើទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ធ្វើការវាស់វែងនិងរងចាំម្ចាស់ឈើចូលខ្លួនផាកពិន័យ រថយន្តដឹកឈើប្រភេទលេខ២នេះម៉ាក ហ៊ីយិនដាយ ចំណុះ៥តោន ៤ភ្លៅ ក្បាលក្រហម ជ្រុងពណ៍ទឹកប្រាក់ ឈើនៅក្នុងរថយន្តនេះមានចំនួនប្រហែលជាង២៥ ម៉ែត្រគូប។ប៊ុនរិទ្ធី