ព្រះវិហារ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនតាមពាក្សបណ្តឹង របស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ
ក្រោយធ្វើសកម្មភាពរំលោភសេពសន្ធវៈ លើក្មេងស្រីអនីតិជន២នាក់បានសម្រេច។
ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវរៈសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះថា ជនសង្ស័យដែលកម្លាំងនគរបាលក្រុងព្រះវិហារឃាត់ខ្លួន មានឈ្មោះ ឃ្លាំង សុខខេន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់មានឈ្មោះ៖ ទី១.ឈ្មោះ ផ.ស.ន ភេទស្រី អាយុ៨ឆ្នាំ និងទី២.ឈ្មោះ ផ.ស.ល ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាបងប្អូនជីដូនមួយនឹងគ្នា។
លោកអធិការក្រុងបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យបានមើលរឿងសិច តាមទូរសព្ទ័ដៃ នៅលើផ្ទះរបស់ខ្លួន គាប់ជួនពេលនោះក្មេងស្រីរងគ្រោះ ដែលមានផ្ទះក្បែរជនសង្ស័យ ក៏បានឡើងទៅលេងលើផ្ទះ ជនសង្ស័យដូចធម្មតា។ ស្របពេលជនសង្ស័យមើលរឿងសិចកើតចំណង់ផង បានលួងលោមក្មេងស្រីរងគ្រោះទី១ រំលោភរហូតបានសម្រេច ក្រោយមក ក៏លួងលោមក្មេងស្រីរងគ្រោះទី២ រំលោភរហូតបានសម្រេចទៀត។
ដោយឡែកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យក៏បានលួងលោមក្មេងស្រីរងគ្រោះទី២ រំលោភម្តងទៀត តែត្រូវបែកការណ៍ និងត្រូវបានក្រុមគ្រួសារក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិត្តិវិធីច្បាប់៕





































