កញ្ឆាក្រៀម១១គីឡូនិងជនសង្ស័យ០២នាក់ត្រូវបានសម្ថតកិច្ចស្រុគិរីវង់ឃាត់ខ្លួន

0

ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបបទល្មេីសឲ្យដូចភ្លៀងរលឹមរួច។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានឲ្យដឹងថាៈ នៅយប់ថ្ងៃអង្គារ ១៤កេីត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣៧នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក បានចុះបង្រ្កាបករណីដឹកជញ្ជូននូវកញ្ឆាក្រៀមខុសច្បាប់មួយករណីថ្មីទៀតនៅត្រង់ចំណុចភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
លោកអធិការបានបន្តថាៈ ក្រោយពេលប្រតិបត្តិការណ៍បង្រ្កាបជាក់ស្តែងសមត្ថិកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១.ឈ្មោះ គ្រួយ សុីវទាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ២.ឈ្មោះ ភាព លាងហ៊ត ភេទស្រី អាយុ២៨ រស់នៅភូមិ ឃុំ ជាមួយគ្នា វត្ថុតាងដែលដកហូតបានរួមមាន:កញ្ឆាក្រៀម១១គីឡូក្រាម និងម៉ូតូ០១គ្រឿង ម៉ាកស្គុបពីី សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GU-3756 បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តផងដែរ៕