( រូបភាពវីដេអូ) Manchester City ឈានដល់​កិច្ចព្រមព្រៀង​ទិញ Fernando ពី Porto ក្នុងតម្លៃ​ខ្លួន​១២​លាន​ផោន​

0

​សារព័ត៌មាន​កីឡា​អន្តរជាតិ​បាន​អះអាងថា ក្លិប Manchester City បាន​ឈានដល់​កិច្ចព្រមព្រៀង​នាំយក​កីឡាករ Fernando ពី​ក្លិប Porto រួចរាល់​ហើយ ។​ ​ជាមួយគ្នា​នោះ ក្លិប​បាល់ទាត់​ក្នុង​ក្របខណ្ឌ​ព័រ​ទុយ​ហ្គា​ល់ Primeira Liga ក៏បាន​បង្ហោះ​ព័ត៌មាន​ផងដែរ​ថា កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​

បាន​ផ្ទេរ​ទៅ Manchester City ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​១២​លាន​ផោន ។​ ​

ក្លិប​បាល់ទាត់​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​មួយ​នេះ​បានប្រកាសថា “​ក្លិប FC Porto បាន​ឈានដល់​កិច្ច ព្រមព្រៀង​ជាមួយ​ក្លិប Manchester City លើ​ការផ្ទេរ​ជា​ផ្លូវ​ការណ៍​របស់​កីឡាករ Fernando ជាមួយ​តម្លៃ​ពលកម្ម ១៥​លាន​អឺរ៉ូ​” ។​ ​គួរ​បញ្ជាក់ថា នេះ​ជា​កីឡា​ករទី​២​ហើយ​ដែល Manchester City ទិញ​យកមក​ពង្រឹង​ក្រុម​បន្ទាប់ពី​ក្លិប​ទិញ​បាន កីឡាករ Bacary Sagna ពី​កាំភ្លើង​ធំ Arsenal ៕