សៀមរាប៖ នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៨នេះ គណៈប្រតិភូព្រឹទ្ធសភាជាតិ រដ្ឋបាលខេត្ត ក្រុង , មេបញ្ជាការ យោធភូមិភាគទី៣ ,បញ្ជាការដ្ឋានកងពលធំ កងពលតូច និង តំបន់ប្រតិបត្តិការសឹករង ចំណុះឲ្យយោធភូមិភាគទី៤ រួមទាំងក្រុមរុករកអដ្ឋិធាតុកងទ័ព ស្ម័ត្រចិត្តវៀតណាម បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្
ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន មេញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជា ការយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ២១និង១០នាទី នារាត្រីថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានតំកល់ធ្វើបុណ្យសត នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប ។
ក្រោយពីទទួលពីដំណឹងដ៏ក្រៀមក្រំ ពីមរណភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន ដែលធ្វើឲ្យថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ មានការសោកស្តាយយ៉ាងខ្លាំង ពីការបាត់បង់នូវថ្នាក់ដឹកនាំមួយដ៏ឆ្នើម ក្នុងការបញ្ជាដឹកនាំ បំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ក្នុងរយៈពេល៣៩ឆ្នាំមកនេះ លើកការដឹកនាំនាយទាហាន ពលទាហាន ក្នុង ការបម្រើជាតិមាតុភូមិ និង ការពាបូរណភាពទឹកដី និង នាំមកនូវសេចក្តីសុខសន្តិភាព សុវត្ថិភាពជូនប្រជាជាតិកម្ពុជា ទាំងមូល សំខាន់បណ្តាខេត្តនៃយោធភូមិភាគទី៤ ។
ការអញ្ជើញគោរពវិញ្ញាណក្ខ័ន្តសព ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន នាពេលនេះ ក៏ជាកិច្ចជួបគ្នាចុងក្រោយ និងជាការជូនដំណើរចុងក្រោយ របស់ថ្នាក់ដឹកនាំ មេបញ្ជាការ គ្រប់ បណ្តាកងឯកភាព និង មន្ត្រីរាជការ ដែលបង្ហាញនូវតែក្តីសោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់វីរជនដ៏ ឆ្នើមមួយរូប ដែលជាថ្នាក់ដឹកនាំដ៏ល្អ និង ជាគំរូសម្រាប់ដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវគោរពចងចាំ នៅក្នុងដួងចិត្តមនសិកាជាតិខ្ពស់ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុក ជីតា ជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចគ្រប់ស្ថាប័នជាតិ មេបញ្ជាការគ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលឆ្នើមមួយរូប ក៏ដូចជាការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។ ក្នុងនោះដែរគណៈប្រតិភូក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត ឯកឧត្តឧត្តមសេនីយ៍ឯក ជា ម៉ន សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។
ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ត នាព្រឹកថ្ងៃទី២៧នេះដែរ ក៏មានវត្តមានគណៈប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាជាតិ ដឹកនាំដោយឯកឧត្តម សួន លន់ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាក៤ ,គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ខេត្ត កំពង់ធំ , ប្រតិភូតុលាការកំពូល , សាលាដំបូងខេត្ត , មេបញ្ជាការកងពលធំ និង កងពលតូច រួមទាំងតំបន់ប្រតិបត្តិការសឹករង ចំណុះឲ្យយោធភូមិភាគទី៤ និង ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ផងដែរ ។
ក្នុងឱកាសជួបសំណេះសំណាល ចូលរួមសម្តែងការរំលែកទុក្ខនៃក្រុមគ្រួសារសព គ្រប់តំណាងស្ថាប័នទាំង អស់ ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ស្ថាប័ននិមួយៗ រួមទាំងបច្ច័យ ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន យកទៅប្រើប្រាស់ ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ ៕





































