ពិធី​ប្រកាស​ផ្លាស់ប្ដូរ​មន្ត្រី​នគរបាល និង​តម្លើង បំពាក់ស័ក្ដិ​ចំនួន​៣១​នាក់ នៅ​ខេត្ត​ប៉ៃលិន​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ក្រើនរំលឹក និង​ជម្រុញ​ដល់​កង កម្លាំង​នគរបាល ខេត្ត​ប៉ៃលិន​ទាំងអស់ ត្រូវ​ពង្រឹង​សមត្ថភាព ដើម្បី​អនុវត្ត​ការងារ និង​ភារកិច្ច ទួ​នាទី ប្រកប ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ការពារ​ទប់ស្កាត់​បង្ក្រាប​បទល្មើស ដើម្បី​ការពារ​

សន្តិសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ​។​
​    ​ការលើកឡើង​បែប​នេះ​បាន​ធ្វើឡើង ក្នុង​ពិធី​ប្រកាស​តែងតាំង​អធិការ​ក្រុងប៉ៃលិន និង​ផ្លាស់ប្ដូរ​មន្ត្រី ប៉ូលិស ខេត្ត​ប៉ៃលិន​ព្រមទាំង​តម្លើង និង​បំពាក់​ឋានន្តរស័ក្ដិ​ដល់​នាយ  នាយរង​នគរបាល​ចំនួន​៣១​នាក់ ក្រោម​អធិបតីភាព​លោក​កើត សុធា​អភិបាលខេត្ត​ប៉ៃលិន​លោក​ដួង សារឿ​ន អនុប្រធាននាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​មន្ត្រី​នគរបាល​ខេត្ត​ប៉ៃលិន​ផងដែរ​។​
​    ​លោក​ជា  ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឲ្យដឹង​ថា​យោង​តាម​សេចក្ដីប្រកាស​របស់ ក្រសួងមហាផ្ទៃ  បាន​សម្រេច​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក វរសេនីយ៍ទោ ឃ្លោក សាឡ​ន ពីមុន​ជា​នាយ ការិយាល័យ​សណ្តាប់ធ្នាប់ ទៅកាន់​ជា​នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​វិញ​។​លោក​វរសេនីយ៍ ត្រី​ហ៊ីង យ៉ាន់ ពីមុន​ជា​នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ទៅកាន់​ជា​នាយ​ការិយា ល័យ​សណ្តាប់ ធ្នាប់​វិញ​ដែរ លោក អនុសេនីយ៍ទោ​លឹម វាសនា​ពីមុន​ជា​នាយ​ផ្នែក ភស្តុភា​នៃ​វរ​សេនា​តូច ការពារ ព្រំដែន​គោក​៨២១​ទៅកាន់​ជា​អធិការ​ក្រុងប៉ៃលិន នៅក្នុង​ប្រកាស​ក្រសួង​មហាផ្ទៃ​ដដែល​នោះ បានសម្រេច តម្លើង​និង​បំពាក់​ឋានន្តរស័ក្ដិ​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​១២​រួប​។​ថ្នាក់​វរសេនីយ៍ត្រី​ចំនួន ១៨​រួប​និង​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​មួយ​រួប​ផងដែរ​។   
​    ​លោកស្នងការ​បាន​បញ្ជាក់​ថា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤​នេះ បទល្មើស​ព្រហ្មទណ្ឌ​កើត មាន​ចំនួន ១៧ លើក ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន​៧​លើក​បណ្តាលឲ្យ​មនុស្ស​រងរ​បួស ចំនួន​៦​នាក់​បាត់ បង់ ប្រាក់​បាត​ចំនួន​១១​មឺនបាត​។​ប្រាក់​រៀល​ចំនួន​៤០​ម៉ឺន​រៀល និង​ខ្សែក​មាស​៥​ជី​។ បទល្មើស​មជ្ឈឹម​កើត ឡើង ចំនួន​១០​លើក​បណ្តាលឲ្យ​របួស​មនុស្ស​ចំនួន​៧​នាក់​បាត់បង់​ម៉ូតូ​ចំនួន​៥​គ្រឿង ខ្សែករប្លាក់​ទីន​១​តម្លឹង ចិញ្ជៀន​ប្លាក់​ទី​២​វង់ ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង​ជញ្ជីង​ថ្លឹង​១​គ្រឿង អាគុយ​២​គ្រឿង​អាយ​ភែត​១​គ្រឿង ម៉ាស៊ីន​កាមេរ៉ា​១​គ្រឿង ប្រាក់​ដុល្លារ​ចំនួន​១០២០០​ដុល្លារ ប្រាក់​បាត​ថៃ​ចំនួន​៩៦០០០​បាត​និង​ប្រាក់រៀល ចំនួន​៤​លាន​រៀល​។ ចំណែក​ករណី​គ្រោះថ្នាក់​ផ្សេងៗ​កើតមាន​ចំនួន​៤៦​លើក​បណ្តាល មនុស្ស​ស្លាប់​ចំនួន​២៥ នាក់ រងរបួស​ចំនួន​៥៥​នាក់ និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​។ លោក​បាន​បន្តថា​រាល់ សភាព ការណ៍ បទល្មើស​ដែល​កើតមានឡើង​គឺ​កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​ចុះ​បង្ក្រាប​បាន ជា​បន្តបន្ទាប់​ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មួលដ្ឋាន​និង​ប្រជាពលរដ្ឋ​ផង​ដែរ ។​
​    ​លោក​ដួង សារឿ​ន អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ប៉ៃលិ​ថា ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ន៏​ច្បាប់ និង​បំពេញ តួនាទី​ភារកិច្ច​គោរព​វិន័យ​។​ត្រូវ​ទប់ស្កាត់​បង្កា​បង្ក្រាប​រាល់​បទល្មើស​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជួន​ជូន ប្រជាពលរដ្ឋ​។​
​    ​លោក​បាន​បន្ត​ថា​ថ្ងៃនេះ​គឺ​មាន​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដែល​ត្រូវបាន​តម្លើង​បំពាក់​ឋានន្តរស័ក្តិ​នាយ នាយរង​ថ្នាក់ដឹកនាំ​ទាំង​៣១​រួប​នេះ​គឺ​ដោយ​ការខិតខំ​បំពេញ​ការ ងារ​ភារ កិច្ច បាន​ល្អ​មាន​ស្នាដៃ​។​លោក​បាន​បញ្ជាក់ថា​មិនមែន​មន្ត្រី​ដែល​មិនបាន​ធ្វើ​ការងារ​បំពេញ​តួនាទី​តាម​ជំនាញ​ហើយ​ទទួល​បាន​ការ​តម្លើង​ឋានន្តរស័ក្តិ​នោះទេ​។​
​    ​លោក​កើត សុធា បាន​មានប្រសាសន៍ថា​កម្លាំង​នគរបាល ខេត្ត​ប៉ៃលិន​ទាំងអស់ ត្រូវ​ពង្រឹង​បង្កើន សមត្ថភាព ជំនាញ​របស់​ខ្លួន និង​ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ក្រមសីលធម៌   វិជ្ជាជីវៈ ដើម្បី​បំរើ​ផល ប្រយោជន៍​ជូន​ជាតិ និង​ប្រជាពលរដ្ឋ និង​ជាពិសេស​គឺ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
​    ​លោក​អភិបាលខេត្ត​ប៉ៃលិន បាន​ផ្តាំផ្ញើរ​ដល់​កងកម្លាំង​នគរបាល​ទាំង អស់​ត្រូវ​មាន​កិច្ច សហប្រតិបត្តិ ការ​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​និង​រក្សា​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕ 

1 2 5 77