ព្រះវិហារ: នៅថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅ
ការិយាល័យកសិកម្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបចំពិធីចែកសម្ភារ:កសិកម្ម ជូនដល់កសិករក្រុមផលិត សម្រាប់ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ដែលមានការគាំទ្រថវិការពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។
ក្រោមវត្តមាន លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី លោក លិញ យុត អភិបាលរងស្រុកជាំក្សាន្ត លោក ព្រំ វិមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធី មន្រ្តីកសិកម្មខេត្ត-ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទាំងអស់ ក្នុងស្រុកជាំក្សាន្ត។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខដល់ប្រជាកសិករទាំងអស់ ដែលបានខិតខំកន្លងមក និងផ្តាំផ្ញើរសូមឲ្យក្រុមកសិករផលិតទាំងអស់ ត្រូវព្យាយាមដាំដុះនូវដំណាំគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ។
ពិសេសការចិញ្ចឹមសត្វ ត្រូវមានការថែទាំតាមបច្ចេកទេស ដើម្បីបានទិន្នផលខ្ពស់ហើយត្រូវសហការជាមួយមន្រ្តីជំនាញរបស់មន្ទីីរកសិកម្មឲ្យបានជាប់ ក្នុងការសាកសួរពីព័ត៌មានថ្មីៗអំពីបច្ចេកទេសកសិកម្ម។
ជាមួយគ្នានោះ កសិករទទួលផលសរុបមានចំនួន៤២គ្រួសារ ក្នុងនោះមានមាន់២៥គ្រួសារ និងបន្លែចំនួន១៧គ្រួសារ ហើយក្នុង១គ្រួសារៗទទួលបានរួមមាន÷ ១-កសិករចិញ្ចឹមមាន់ ទទួលបានសំណាញ់ព័ទ្ទ្រុងជីវសុវត្តិភាព១ដុំ ស្បៃខៀវ១ដុំ ទូភ្ញាស់កូនមាន់១ ទ្រុងបំបែកកូនមាន់១ទ្រុង វ៉ាក់សាំងញ៉ូវកាស២ដប វ៉ាក់សាំងអាសន្នរោគ១ដប ថ្នាំទំលាក់ព្រូន៥កញ្ចប់ ម្ស៉ៅប្រេមិច២កញ្ចប់ ថ្នាំទំលាក់់ព្រូន២កញ្ចប់ និងវ៉ាក់សាំងអ៊ុតមាន់១ដប។
២-កសិករដាំបន្លែទទួលបានសំណាញ់ព័ទ្ធសួន២ដុំ ស្បៃខៀវប្រក់បន្ថយកំដៅ១ដុំ ស៊ីទែនទឹកចំណុះ១០០០លីត្រចំនួន១ ត្រេបណ្តុះកូនបន្លែចំនួន៥ត្រេ សំណាញ់ទ្រើង៤ដុំ ប្រព័ន្ធដំណត់ទឹក១ឈុត និងម៉ូទ័របូមទឹក១គ្រឿងផងដែរ៕






































