ព្រះសីហនុ៖ ថ្លែងទៅកាន់ប្រជាជននៅឃុំទួលទទឹងស្រុកព្រៃនប់ ក្នុងឱកាសជួបសំណេះសំណាលនៃពិធីអាហារសាមគ្គីនាព្រឹកថ្ងៃអាទិត្យទី៤ខែវិច្ឆិកាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន បានសំដែងការអរគុណជាអនេកចំពោះប្រជាជនឃុំទួលទទឹងដែលបានបោះឆ្នោតគាំទ្រគណៈប្រជាជននិងជឿជាក់លើការដឹកនាំរបស់គណៈបក្ស
ប្រជាជនកម្ពុជានាពេលកន្លងមកនេះ។ឯកឧត្តម យន្ត មីន ប្តេជ្ញាបម្រើប្រជាជនអយបានល្អប្រសើរថែមទៀតដើម្បីជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាជន។ទន្ទឹមនោះដែរឯកឧត្តមបានអំពាវនាវអោយពលរដ្ឋត្រូវចូលរូមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីអភិវឌ្ឍស្រុកទេសអោយរីកចំរើនថែមទៀតក្រោមម្លប់សន្តិភាពនៃរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ។
ជាមួយគ្នានេះដែរឯកឧត្តមយន្តមីនរំលឹកប្រជាជនទាំងអស់ត្រូវចូលរួមគោរពគោលនយោបាយភូមិឃុំមានសិវត្ថិភាពអោយបានខ្ជាន់ខ្ជួនកុំលេងល្បែងស៊ីសងកុំប្រើប្រាស់គ្រឿងញៀននិងត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវដើម្បីចៀចវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕






































