ខេត្តរតនគិរី÷ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំខួបអនុស្សាវរីយ៍ខួបលើកទី៦៥ នៃទិវា
បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ ៩ វិច្ឆិកា ២០១៨ យ៉ាងមហោឡារិក នៅវិមានស្តូបអនុស្សាវរីយ៍ ស្ថិតទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ពិធីជាប្រវត្តិសាស្ត្រ នេះ មានការអញ្ជើញចូលរួម ពីលោកប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកជំទាវ អភិបាលក្នុងគណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ យុវជន ស ស យ ក យុវជន កាកបាទក្រហម យុវជន កាយរឹទ្ធិ និងប្រជា ពលរដ្ឋ សរុបប្រមាណ ជាង ១០០០ នាក់ ។
នៅក្នុងពិធីនេះ ក៏មានការរៀបចំ ជាផែន ដើម្បីដាក់កម្រងផ្កា លើស្តូបអនុស្សាវរីយ៍ និងការគោរពវិញ្ញាណខ័ន្ធ ដល់យុទ្ធជន យុទ្ធនារី ដែលបានពាក់លីក្នុង បុព្វហេតុ ឯករាជជាតិ ផងដែរ មានជាអាទិ៍ ៖ ផែនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ផែនស្នងការ អាវុធហត្ថ កងយុទ្ធពលខេមរៈភូមិន្ទ ។ ផែនក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង ក្នុងនោះមាន ក្រុមប្រឹក្សាសង្កាត់ ទាំង ៤ មហាជន តំណាងក្រុមកាយរឹទ្ធិ តំណាងយុវជនកកាទក្រហម និងតំណាងយុវជន ស ស យ ក ផងដែរ ។
លោក ថង សាវុន អភិបាលខេត្តបានលើកឡើងថា ពិធីបុណ្យខួប អនុស្សាវរីយ៍លើកទី ៦៥ នៃទីវាបុណ្យឯករាជជាតិ និងក៏ជាទិវាកំណើត កងយុទ្ធពលខេមរៈភូមិន្ទប្រារព្វឡើងនៅថ្ងៃនេះ គឺសំដែងនូវទឹកចិត្ត សោមនស្ស សប្បាយរីករាយ អបអរសាទរ យ៉ាងក្លៀវក្លា បំផុតជំពោះទិវាប្រវត្តិសាស្ត្រ ដែលកម្លាំង មហាសាមគ្គីជាតិ ទាំងមូល ដណ្តើមបានទាំង ស្រុងមកវិញ ពីអណានិគម និយមបារាំង នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣នូវឯករាជ្យដ៍ ពេញបរិបូណ៍ ក្រោមព្រះរាជាបូជនីយ៍កិច្ច ដ៍ថ្លៃថ្លា ឧត្តុង្គឧត្តម នៃព្រះករុណាព្រះបាទ
សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតាឯករាជ្យបូរណភាព
ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។
លោក ថង សាវុន បានអាននូវប្រវត្តិសង្ខេប ព្រះរាជបូនីយកិច្ចទាមទារឯករាជ្យ នៅកម្ពុជា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាបជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជូនអង្គពិធី ផងដែរ ។
ចុងបញ្ចប់នៃកម្មវិធី ក៏មានការបង្ហោះប៉ោងប៉ោង ជានិមិត្តរូប នៃពិធីបុណ្យ ឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៕




































