ខេត្ដព្រះសីហនុ ប្រារព្ធខួបអនុស្សា វរីយ៍លើកទី៦៥ នៃទិវាបុណ្យឯក រាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

0

ខេត្តព្រះសីហនុ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរ ភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៨ ក្រោមអធិបតី ភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
ជាមួយនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក ង្វៀន ថេគឿង ប្រធានកុងស៊ុល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមប្រចាំខេត្តព្រះ សីហនុ និងព្រះសង្ឃ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកាថា ជាទិវាប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញ លេញពីអាណានិគម និយមបារាំងសេស ក្រោមស្នាព្រះហស្ត និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរ ក្សត្រ ព្រះបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និងមហាបុរសរដ្ឋដ៏ឆ្នើម ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរី ភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំងសេស ដែលបានត្រួតត្រាកម្ពុជាអស់រយៈពេលជិត ១សតវត្ស។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបង្ហាញជំហរថា៖ ក្នុងនាម រដ្ឋ បាលខេត្តព្រះសីហនុ នឹងបន្តខិតខំជម្រុញមន្ត្រីអោយយកចិត្តទុកដាក់បម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ដឱ្យមានគុណភាព តម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាបានទាន់ពេលវេលានិងមានទំនុកចិត្ត។