ខេត្តឧត្ដរមានជ័យៈនៅថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៨ នេះមានសេចក្ដីរាយការណ៍មកថា លោកជុំទាវ មុំពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័ និងឯកឧត្ដម ឃិន ញ៉ាណ អភិបាលរងខេត្តឧត្ដរមានជ័យ និងលោក ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ៤២ និងបក្សពួកផ្សេងៗទៀតសរុបចំនួន ៧ នាក់ បានឃុបឃិតគ្នា រុករានដីព្រៃឈើរបស់រដ្ឋ ធ្វើជាកម្មសិទ្ធរបស់ខ្លួន ប្រមាណ ជិតមួយពាន់ហិកតា ។
ស្ថិតនៅចំណុចព្រំប្រទល់អតីតៈក្រុមហ៊ុនទន្លេស៊ូហ្គឺ ឆ្ពោះទៅចំណុចចុងវាំង ក្នុងភូមិស្រះកែវថ្មី ឃុំពង្រ ស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ។
បើតាមប្រភពបានបង្ហើបអោយដឹងថា លោកប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ៤២ និងបក្សពួករបស់លោកសរុបជាង៤០០ហិកតា លោកជុំទាវ មុំ ពុទ្ធិតា អភិបាលរងខេត្តឧត្ដរមានជ័យ ចំនួន ២០០ហិកតា ឯកឧត្ដមឃិន ញ៉ាណ អភិបាលរងខេត្តឧត្តមានជ័យ ចំនួន ២០០ហិកតា។
ប្រភពបានបង្ហើបបន្តថាក្រុមអ្នកមានអំណាចទាំង៣នាក់ខាងលើ បានឃុបឃិតគ្នាយកដីព្រៃរបស់រដ្ឋនៅតំបន់ខាងលើនោះជាយូមកហើយដែ។
ហើយនៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្ងៃនេះ ពួកលោកទាំងបីនាក់ខាងលើ បានយកគ្រឿងចក្រដាក់ ករកាយរានបំផ្លាញព្រៃឈើយកដីរបស់រដ្ឋនៅតំបន់ខាងលើនោះ។
ដែលព្រៃឈើនៅតំបន់ខាងលើនោះប្រឈមនិងវិនាសអន្តរាយ គ្មានសល់ ហើយដីដែលគ្រប់គ្រង់ដោយរដ្ឋករត្រូវបានបាត់បង់ និងក្លាយទៅជាកម្មសិទ្ធរបស់ មន្រ្ដីអ្នកមាន អំណាចទាំង៣ រូបខាងលើ បូករួមនិងបក្សពួកសរុបចំនួន៧នាក់។
ឯកឧត្ដម ឃិនញ៉ាណ អភិបាលរងខេត្តក្រុមការងារយើងមិនអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើព្រោះទូសព្ទ័ចូល២ដងតែគ្មានអ្នកទទួល ។
លោកជុំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តបានអោយដឹងតាមទូសព្ទ័ថា ចំពោះនាក់ផ្សេងគាត់មិនដឹងទេ តែ បើរូបគាត់បើមានដីនៅតំបន់ខាងលើដូចគេថាមែន លោកជុំទាវនិងប្រគល់អោយទាំងអស់ព្រោះគ្មានដីនៅទីនោះមួយដុំដូចការចោទប្រកាន់នោះទេ សូម្បីតែទៅក៍មិនដែលទៅផង ។
លោកឧត្ដមសេនីយ៍ទោប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេ ៤២ បានអោយដឹងថា វាមិនពិទេ ដីនេះពីមុនមកខាងអង្គភាពអ្នកចាត់ចែងមែន មិនមែនអង្គភាពទៅទន្ទ្រានយកដោយខុសច្បាប់ទេ គឺឯកឧត្ដមអភិបាលខេត្តដោះដូរដីនិងមកអោយកងពលលេខ៤២ពីព្រោះ បោះឆ្នោតអាណត្តមុននោះ លោកអភិបាលខេត្តបានសុំដីអនុក្រិដ្ឋរបស់វរៈសេនាតូច៤២១នៅភូមិអូល្អក់ យកទៅចែកប្រជាពលរដ្ឋអស់បីបួនរយហិចតា ហើយក្រោយមក
ឯកឧត្ដមអភិបាលខេត្តលោកសងដីនៅចំណុចខាងលើមកវិញ។
លោកបន្តរថាឈ្មោះ លឹម វ៉ាន់ឡុង ជានាក់មើលខុសត្រូវដីខាងលើនិងមែនព្រោះលោកជាអ្នកប្រើ ៕ប៉ែន នួន