ចោរ​កាច់​ក​ម៉ូតូ​អស់​លក្ខ​ប្រជាពលរដ្ឋ​ចាប់​បាន​ស្វា​គម៍​មួយ​ដៃ​មួយ​ជើង​ទើប​ប្រគល់ឲ្យ​សមត្ថកិច្ច​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ កំពុង​ធ្វើ​សកម្មភាព​កាច់ក ម៉ូតូ​របស់​គេ​ដែល​ទុក​ក្រោមផ្ទះ​តែ​មិន​សម្រេច​ហើយ​ត្រូវ​ម្ចាស់​គេ​មក​ទាន់​ស្រែក​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ដេញ​ចាប់បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។ 

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី ២៦​មិថុនា ២០១៤ នៅក្បែរ​ហាង​ស៊ី​ធីឡាយ ស្ថិតនៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ អ៊ុំ​សុ​ធុន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ស្នាក់​នៅផ្ទះ លេខ ៣១ តាម​បណ្តោយ​ផ្លូវ ១៨២ ក្នុង​សង្កាត់​អូ​ឬ​ស្សី ៤ ខណ្ឌ​៧​មករា ដែល​ជា​ម្ចាស​ម៉ូតូ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​មកលេង​ផ្ទះ​បងស្រី​របស់​គាត់​នៅ​ទីតាំង​កើតហេតុ​ខាងលើ ដោយ​គាត់​បាន​ចត​ម៉ូតូ​ទុក​ចោល​នៅ​ជាន់​ផ្ទាល់​ដី និង​មាន​បិទទ្វារ​ផងដែរ ហើយ​គាត់​បាន​ឡើង​ទៅ​លេង​បងស្រី​របស់​គាត់​នៅ​ជាន់​លើ​រយៈពេល​មួយ​ម៉ោង ។​
 បន្ទាប់​មក​គាត់​ក៏​បាន​លា​បងស្រី​ត្រឡប់​ទៅ​វិញ ហើយ​ពេល​ចុះ​មក​យក​ម៉ូតូ​ជិះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​យក​ដែក​អក្សរ​ទេ កាច់ក​ម៉ូតូ​របស់​គាត់​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-7570 ដោយ​កាច់​បែក​គ្រាប់​សោ​ម៉ូតូ​អស់ហើយ ពេលនោះ​ខ្លួន​ក៏​បាន​ស្រែក​ចា​ចោរៗ ធ្វើឱ្យ​ជនសង្ស័យ​ភ័យ រត់គេច​ខ្លួន​តាម​ផ្លូវ ហើយ​គាត់​ក៏​រត់​ដេញ​តាម​និង​ស្រែក​ថា​ចោរៗ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរ​រដ្ឋ​ក៏​នាំគ្នា​ជួយ​ដេញ​ព័ទ្ធ​ចាប់​បាន​នៅ​ចំណុច មុខ​ក្រុមហ៊ុន​ទេសចរណ៍ សេនស៏ ជើ​នី ។ ដោយ​ស្អប់​ពាក្យ​ថា ចោរ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​ជា​កំហឹង នាំគ្នា​ព្រួត​វាយ​ជនសង្ស័យ​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង ស្ទើរ​រស់​ស្ទើរ​ស្លាប់​។​
​បន្ទាប់ពី​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​មិត្តភាព សហការគ្នា​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​មក​អន្តរាគមន៍​និង នាំយក​ជនសង្ស័យ​ឈ្មោះ ចាន់ វាសនា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ​មុខរបរ​និង​កន្លែង​ស្នាក់ នៅ​មិន​ពិត ប្រាកដ ទៅ​សួរនាំ ហើយ​ទទួលយក​ពាក្យបណ្តឹងរ​បស់​ជនរងគ្រោះ​ដើម្បី​ដោះស្រាយ​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕​

1 2 3