ជនសង្ស័យ​មួយក្រុម​សង្ស័យ​ពាក់ព័ន្ធ​ការ​លួច​ប្លន់​យ៉ាងសកម្ម​នៅក្នុង​រាជ​ធានា​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន​ចុះ​ឃាត់ខ្លួន​

​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន​បានធ្វើការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម​ដែល​សង្ស័យ​ថា​មាន​មុខសញ្ញា​លួច​- ប្លន់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក ។ ប្រតិ​ប​ត្ត​ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​២៦

មិថុនា ២០១៤ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង តាមផ្លូវ​២០៥ ម្តុំ​កៅដាយ ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា តាមរយៈ​ការស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌចំការមន​បាន​កំណត់​មុខសញ្ញា​ថា​មាន​ក្រុម​ជនសង្ស័យ​មួយក្រុម​ដែល​កំពុងតែ​ប្រមូលផ្តុំ​គ្នា​ធ្វើ​សកម្មភាព​ប្រព្រិត្តបទ​ល្មើស ដោយ​ក្នុង​នោះ​សមត្ថកិច្ច​មាន​ការសង្ស័យ​ថា នៅក្នុង​ក្រុម​នេះ​គឺ​មាន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​លួច ឆក់​ប្លន់​ដ៏​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ពេលកន្លងមក ទើប​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​ជាក់ស្តែង​តែ​ម្តង ។​
​នៅក្នុង​ហេតុការណ៍​នេះ​ដែរ​អ្នកសារព័ត៌មាន​ចុះ​ទៅ​យក​ព័ត៌មាន​និង​ផ្តិត​យក​រូបភាព​សម្រាប់ធ្វើ​ការចុះផ្សាយ ប៉ុន្តែ​ត្រូវបាន​លោក យឹម ហួ​ង ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​បាន រារាំង​ចាប់ដៃ​មិន​ឱ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ថតរូប​នោះទេ ដូចជា​មាន​អ្វី​លាំង​បាំង​និង​ករី​ណ​ខាងលើ​នេះ​ចឹង​។​
​ទាក់ទង​ទៅ​និង​ការ​ដែល​សមត្ថកិច្ច​មិន​ឱ្យ​អ្នកសារព័ត៌មាន​ថត​រូបភាព​ពី​សកម្មភាព​ឃាត់ខ្លួន​នេះ​ត្រូវបាន​លោក យឹម ហួ​ង ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​បាន​ប្រាប់​ឱ្យដឹងថា សមត្ថកិច្ច​ខ្លាច​បែក​ការណ៍​ពី​ព្រោះ​ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើកា​រចឹង​មិន​មាន​អ្នកការសែត​មក​ថត​យក​ទៅ​ផ្សារ​នោះ​ទេ តែ​ទោះជា​យ៉ាងណា​ក៏​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ចាក់​ថា រាល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ពាក់ព័ន្ធ​ករណី​អ្វី​នៅ​ឡើយ​នោះទេ ? 

1 2 3