ព្រះវិហារ: សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន៤កញ្ចប់តូច ស្មើនិង០,៦៤ក្រាម និងជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ ចុះធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង០៩.៣០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ហេតុការណ៍ចុះធ្វេីការបង្រ្កាបករណីរក្សាទុក្ខ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀននេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានស្នាក់ការ កងរាជអាវុធហត្ថស្រុក។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនទី១.ឈ្មោះ ឡៃ ជាសៀន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ និងទី២.ឈ្មោះ លីន លន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដកហូតវត្ថុតាងរួមមាន:
ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួុន៤កញ្ចប់ ទំងន់០,៦៤ក្រាម លុយខ្មែរចំនួុន៣០០០០រៀល ទូរស័ព្ទដៃចំនួុន០៦គ្រឿង និងសម្ភារះវេចខ្ចប់មួុយចំនួុនទៀត។
លោកបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងកសាងសុំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕ សួនលីណា





































