ខេត្តព្រះសីហនុ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការប្រើប្រាស់ដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងការប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖ជុំវិញបញ្ហាដីសម្បទានសង្គមកិច្ចនេះដែរគឺជាបញ្ហាសំខាន់។ក្នុងនាមរដ្ឋបាលខេត្តត្រូវតែខិតខំរិៈរកគន្លឹះដោះស្រាយជួនពលរដ្ឋក្រីក្រនិងអតីតយុទ្ធជនតាមលទ្ធភាព។ករណីនេះ ឯកឧត្តម យន្ត មីន បញ្ជាក់ថានឹងភិភាក្សាលំអិតបន្ថែមទៀតដើម្បីកំណត់លក្ខណៈវិនិច្ឆ័យអោយច្បាស់លាស់សិនមុននឹងធ្វើការផ្តល់ជូន។
អភិបាលក៏បានរំលេចថាគួរពិនិត្យមើលអោយច្បាស់ចំពោះការអ្នកក្រីក្រពិតប្រាកដនិងធ្វើសំណើមកខេត្តដើម្បីពិនិត្យលទ្ធភាពដោះស្រាយជួនគាត់តាមរយៈកម្មវិធីដីសម្បទានសង្គមកិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានរំលឹកអាជ្ញាធរដែនដីមូលដ្ឋាន ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ពន្ធ័ជាថ្មីទៀតថា ក្នុងនាមជាមន្ត្រីរបស់ប្រជាជនត្រូវបំពេញការងារតាមតួនាទីភារកិច្ចអោយបានត្រឹមត្រូវច្បាស់លាស់ជូនពលរដ្ឋ។
ឯកឧត្តម យន្ត មីន បានរំលេចថាថ្មីនេះបញ្ហាបានកើតឡើងជាច្រើនគ្រាដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿននាពេលនេះ។
ឯកឧត្តមថា កន្លងមកបញ្ហាដីធ្លីមួយកន្លែងមានការកាន់ជាន់គ្នាច្រើនគ្នាធ្វើអោយមានការស្មុគស្មាញជាខ្លាំង។ករណីនេះ មានមេភូមិ មេឃុំមួយចំនួនត្រូវតុលាការកោះហៅសួរនាំជាបន្តបន្ទាប់ហើយ
ដូច្នេះចាប់ពេលនេះតទៅអាជ្ញាធរភូមិឃុំត្រូវពិនិត្យការងារអោយបានច្បាស់លាស់ឡើងវិញ។
ឯកឧត្តម រំលឹកថាកន្លងមកមានសង្កាត់ខ្លះប្រជាពលរដ្ឋមកប្តឹងមិនទទូលពាក្យបណ្តឹងគាត់ទេ។ទង្វើនេះគឺជាទង្វើខុសឆ្គងមួយដែលមិនគួរកើតមានសោះ។ក្នុងនាមជាអ្នកបម្រើពលរដ្ឋត្រូវតែទទួលពាក្យបណ្តឹងប្រជាជននិងនាំគ្នាដោះស្រាយជួនគាត់តាមច្បាប់ដោយការទទួលខុសត្រូវខ្ពស់តែប្រសិនជាមិនអាចដោះបានត្រូវបញ្ជូនបន្តមកថ្នាក់លើជួយដោះស្រាយបន្ត ធ្វើយ៉ាងដើរតួរនាទីអោយសមជាមន្តី្រដែលរបស់ប្រជាជន៕





































