ខេត្តសៀមរាប៖ឈ្មួញឈើសំរុកដឹកឈើទាំងថ្ងៃដោយមានមន្រ្ដីខិលខូចមួយចំនួនមិនបំរើការងារអោយសង្គមជាតិនោះទេ
បែរជាឃុបឃឹតចាំកាងអោយឈ្មួញរកស៊ីឈើបានយ៉ាងរលូនល្មើសទៅនិងច្បាប់ ជាក់ស្ដែង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤ និង០០នាទី មានរថយន្តដឹកឈើ ចូលដេប៉ូលោក គង់ ចំរើន ដោយមានអ្នកនិយាយអះអាងថាបានបង់លុយអោយសមត្ថកិច្ចតាមដងផ្លូវអស់ហើយទើបអាចដឹកមកដល់ឌឺប៉ូនេះទោះបីរចង់ថតអ្វីក៏ថតចុះ ក្នុងនោះក៏មានឈ្មួញម្នាក់ស្គាល់ លោកដា ជានគរបាលសេដ្នកិច្ចយ៉ាងច្បាស់ ធ្វើអោយមានការសង្ស័យថាលោក ដា ជាអ្នកកាងពីក្រោយខ្នង និងជាអ្នកធ្លាប់បានផ្អែមមាត់មាត់ផ្អែមករសើមមាត់បានជាឈ្មួញស្គាល់យ៉ាងនេះ។
តាមប្រភពពីកម្មករនៅទីនោះបានអោយដឹងថា ម្ចាស់ឈើ ៗរថយន្តបានបង់លុយរួចរាល់អស់ហើយ ចង់ថតអី ក៏ថតទៅ ព្រោះដេប៉ូគាត់មានច្បាប់ត្រឹមត្រូវមិនខ្លាចអ្នកណាឡើយ។
តាមប្រភពពី ប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាប បានប្រាប់អោយដឹងថា អង្គភាពលោកមិនពាក់ព័ន្ធនិងបទល្មើសព្រៃឈើដូចពាក្យមួយក្រុមតូច ដែលចាំមុខដេប៉ូឈើលោក គង់ ចំរើន នោះទេ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្នបានអោយដឹងថា ឌឺប៉ូមានច្បាប់តែលក់ឈើគ្មានច្បាប់នោះទេ ។ ប្រភពបានបន្ថែមថាឌឺប៉ូឈើក្នុងខេត្តសៀមរាបមានច្បាប់តិចតួចណាស់ តែភាគច្រើនគ្មានច្បាប់នោះទេ។
ប្រជាពលរដ្នក៏ដូចជាមន្រ្ដីរាជការបានស្នើរអោយ មន្រ្ដីរដ្នបាលព្រៃឈើពិនិត្យឡើងវិញ មើលឌឺប៉ូណាខ្លះដែលមានច្បាប់លក់ឈើអត់ច្បាប់ និងឌឺប៉ូណាខ្លះអត់ច្បាប់ហើយលក់ឈើអត់ច្បាប់ ដើម្បីកុំអោយបាត់ថវិការជាតិ ៕ប៊ុនរិទ្ធី