ដាក់ម៉ាស៊ីនបូមទឹក២២គ្រឿងដើម្បីជួយបូមទឹកដាក់ស្រូវជួយពលជន ជួបបញ្ហាខ្វះខាតទឹកស្របពេលដែលស្រូវកំពុងចេញផ្លែ

0

ព្រះសីហនុ៖ រសៀលថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីបានទទួលដំណឹងថាមានស្រែប្រជាជននៅតំបន់ខ្លះនៃឃុំជើងគោនិងឃុំវាលរេញ ស្រុកព្រៃនប់ ជួបបញ្ហាខ្វះទឹកគ្រាដែលស្រូវកំពុងចេញផ្លែ ក្រុមការងារមួយក្រុម ក្នុងនោះមានអភិបាលខត្តព្រះសីហនុ ឯកឧត្តម នេន ម៉ាឡៃ (អ្នកតំណងារាស្ត្រមណ្ឌលខេត្តព្រះសីហនុ ដែលទើបជាប់ឆ្នោតអាណត្ថិទី៦នេះ) ឯកឧត្តម ពេជ្រ គឹមសាន្ត ទីប្រឹក្សាក្រសួងធនធានទឹក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទខេត្តព្រះសីហនុ ជាច្រើនរូបទៀត បានចុះទៅពិនិត្យមើលស្ថានភាពស្រែរបស់ប្រជាពលរដ្ឋនៅចំណុចឃុំជើងគោ ស្រុកព្រៃនប់ដែលមានបញ្ហាខ្វះខាតទឹកខណៈពេលដែលស្រូវចាប់ផ្ដើមចេញផ្លែតែឥឡូវកំពុងតែប្រឈមនឹងបញ្ហាខ្វះខាតទឹក។ទីតាំងដែលមានបញ្ហាទឹកនេះគឺមានប្រមាណ៥០០ហិចតាក្នុងចំណោមផ្ទៃដីស្រែជិត១ម៉ឺនហិចតានៅតំបន់នោះ។

លោក ហេង សុភណ្ឌ័រិទ្ធ ប្រធានមន្ទីរធនធានទឹកខេត្តព្រះសីហនុ បានដាក់ម៉ា
ស៊ីនបូមទឹកចំនួន២២គ្រឿងដើម្បីបូមទឹកបញ្ចូលស្រែប្រជាពលរដ្ឋបង្ការខ្លាចស្រូវស្កក។
ចំពោះប្រពភទឹកនៅតំបន់នោះវិញ លោកប្រធានមន្ទីរធនធានទឹកបញ្ជាក់ថាមិនមានបញ្ហាចោទទេព្រោះមានប្រឡាយមេរហូតដល់០៦ខែ្សសម្រាប់ប្រើប្រាស់។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ អោយដឹងថា តាមការពិនិត្យជាក់ស្តែងស្រូវដែលកំពុងចេញផ្លែដែលអាចប្រឈម នាពេលនេះនៅឃុំជើងគោមានប្រហែល២០០ហិចតានិងឃុំវាលរេញនៅជាប់ព្រំប្រទល់គ្នានេះដែរមានប្រមាណ៣០០ហិចតាដែរតែហាក់មិនធ្ងន់ធ្ងរនៅឡើយទេ។ បញ្ហានេះក្រុមការងារកំពុងជូយកសិករហើយ។

ឯកឧត្តម យន្ត មីន អភិបាលបាលខេត្តព្រះសីហនុ បានជម្រុញអោយក្រុមការងារត្រូវតែរូតរះដាក់ម៉ាស៊ីនបូមទឹកជូនពលរដ្ឋអោយទាន់ពេលវលា ដោយធ្វើយ៉ាងណាមិនមានបញ្ហានាំប៉ះពាល់ស្រូវប្រជាកសិករ។
ឯកឧត្តម យន្ត មីន ប៉ាន់ប្រមាណថាស្រែខ្លះដែលខ្វះទឹកអាចបណ្តាលអោយប៉ះពាល់ដែរប្រសិនជាមិនមានទឹកក្នុងរយៈពេល៥ទៅ៦ថ្ងៃទៀតហើយមែឃក្តៅហួតហែងបែបនេះ។
តែទោះជាបែបនេះក្តី ឯកឧត្តម យន្ត មីន បានបញ្ជាក់ប្រាប់ម្ចាស់ស្រែទាំងនោះថា សូមកុំមានការព្រួយបារម្ភ ក្រុមការងារកំពុងជួយដោះស្រាយជូនហើយ។

កសិករម្ចាស់ស្រែសំដែងការត្រេកអរ ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានចុះជួយដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋទាន់ពេលវេលាបន្ទាប់ពីបានទទួលដំណឹងនេះ៕