ថ្មីមួយខ្នងដែលជាអំណោយរបស់សម្បុរសជន ត្រូវបានប្រគល់ជូនដល់លោកយាយចាស់ជរាទុរគត់ជនរស់នៅសង្កាត់ស្រយូវ

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយ ម្ចាស់អំណោយ ដែលជាសប្បុរសធម៌របស់លោកវិស្វករ ប៉ែន ដុល្លា និងភរិយា បានលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមក្នុងវិស័យមនុស្សធម៌ ជួយដល់ពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាពសាងសង់ជម្រកស្នាក់នៅ បានសមរម្យ ទើបលោកបាន ជួយសាងសង់ផ្ទះថ្មីមួយខ្នងជូនដល់លោក​យាយចាស់ជរាទុរគត់ជនទីទ័ល់ក្ររ។

លោកវិស្វករ ប៉ែន ដុល្លា និងភរិយា បានសាងសង់ថ្មីមួយខ្នង ដែលមានទំហំ ៥មx៤ម សាងសង់​ខ្ពស់​ផុត​ពី​ដី​ ដំបូល​និង​ជញ្ជាំង​សង្កសី​ រនាប​ក្តារ​ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ ចំនួន ១,២០០​ដុល្លារ តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីសាងសង់ជូនគ្រួសារទុរគត លោកយាយ ញ៉ក់ គឿន អាយុ ៦៧ ឆ្នាំ ដែលចិញ្ចឹមចៅកំព្រារ ចំនួន ០២ នាក់ រស់នៅភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកយាយ ញ៉ក់ គឿន បានទទួលផ្ទះថ្មី នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបានប្រគល់ជូនដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុម​ការងារ​ រួមទាំងបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាម​រយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុនម៉ាណែត បានផ្តល់​ជូន​គាត់​បន្ថែម​ទៀត​មាន​  អង្ករ​ចំនួន​ ៥០​ គីគីឡូក្រាម , មីយើងចំនួន ០២ កេស , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២ យួរ និង​ថវិកា​ចំនួន​ ៣៥០,០០០​ រៀល​។  

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការគោរពដឹងគុណ ពីបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបំពាញកាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងការទៅបោះឆ្នោត និងបានគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឲ្យមានលទ្ទភាពដើម្បីបន្តដឹកនំា នាវាកម្ពុជា រក្សាបានសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងបានថ្លែងអំណរគុណចំពោះលោកវិស្វករ ប៉ែន ដុល្លា ដែលបានចំណាយថវិកា ផ្ទាល់ខ្លួន ចូលរួមក្នុងវិស័យមនុស្សធម៌ដែលកន្លងមកលោកតែងតែជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាបន្ត បន្ទាប់ និងបាន​សាងសង់ផ្ទះថ្មីជូនជនក្រីក្រ ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅពេលនេះជាដើម  ក្នុងនោះអាជ្ញាធរដែនដី កងកម្លាំង​ប្រដាប់​អាវុធ​ និងប្រជាពលរដ្ឋ មាន​ការ​រីករាយ​ និង​អបអរសាទរ​ចំពោះ​លោក​យាយ​ញ៉ក់​ គឿន​ ដែល​បាន​ទទួល​ផ្ទះ​ថ្មី​នៅ​ថ្ងៃ​នេះ​  និង​សូម​បួងសួង​សុំ​ឲ្យ​អំពី​ល្អ​ និង​ការ​ជួយ​ យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក​ ស្ថិតនៅ​ក្នុង​ដួងចិត្ត​កូន​ខ្មែរ​គ្រប់​រូប​ ។

ដោយ  ប៊ុន  រដ្ឋា