លេចធ្លាយថា អធិការក្រុងច្បារមន ទុកឲ្យមានសង្វៀនបញ្ជល់មាន់ខុសច្បាប់លួចលាក់ធ្វើសកម្ម ភាពយ៉ាងដុះ ស្លែ បង្កព្រួយបារម្ភដល់ប្រជាពលរដ្ឋក្តៅក្រហាយយូរហើយ ថ្នាក់ដឹកនាំជួយមើលផង

0

ខេត្តកំពង់ស្ពឺ បានទម្លាយឲ្យកម្មវិធីទូរទស្សន៌ របស់សារព័ត៌មាន ព្រឹកនេះដឹងថា នៅក្នុងទឹកដីខេត្ត កំពង់ស្ពឺ កន្លងមកដែលធ្លាប់តែល្បី និងទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងថា ជាខេត្តគំរូក្នុងការចុះបង្ក្រាបរាល់ ល្បែងស៊ីសងភ្នាល់ចាក់លុយខុសច្បាប់នោះ នៅពេលនេះស្រាប់តែលេចធ្លាយពត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនរស់នៅក្នុងខេត្ត មានការហួសចិត្តយ៉ាងខ្លាំង។ តាមប្រភពច្បាស់ការណ៌មួយចេញពីក្រុងច្បារមន បានឲ្យកម្មវិធីទូរទស្សន៌ របស់សារព័ត៌មាន ព្រឹកនេះដឹងថា នៅក្នុងភូមិសាស្ត្រ ភូមិស្នោរ សង្កាត់សុភ័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺបានបង្កប់នូវវង់ល្បែងស៊ីសងយ៉ាង សម្បើមមួយ ដែលនៅរៀងរាល់ថ្ងៃនេះ កំពុងមានមនុស្សចូលលេងយ៉ាងគគ្រឹកគគ្រេងតែម្តង ។

ប្រភពនោះបានបន្តថា នៅរៀងរាល់ថ្ងៃ គឺទីតាំងវង់ល្បែងនេះ គឺគេឃើញមានឡានទំនើបៗជាច្រើន ចតនៅតាម ផ្ទះអ្នកស្រុក ហើយបាននាំគ្នាចូលទៅលេងនៅក្នុងសង្វៀនមាន់នេះ ដោយឆ្លងកាត់ផ្លូវដីភូមិក្នុងរូបភាពបន្លំភ្នែក យ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោរកងរំពងទ្រហឹងពេញព្រៃ ដែលមើលទៅហាក់សប្បាយ និងមិនខ្វល់មិនខ្លាច ញញើតជាមួយសមត្ថកិច្ច ជំនាញណា សូម្បីប៉ិនក្រចក ។

ប្រភពពីអ្នកដែលចូលទៅលេង បាននិយាយឲ្យដឹងថា សមត្ថកិច្ចនគរបាលក្រុងច្បារមន តាមដែលពួកគាត់ចូល លេងបានឮ គឺម្ចាស់ទីតាំងសង្វៀនដ៏ធំនេះ បានរៀបចំកញ្ចប់ជូនសមត្ថកិច្ចប៉ុស្តិ៍សុភ័រទេព និងសមត្ថកិច្ចក្រុង ច្បារមន រួចហើយ ហើយជាងមួយពាន់ដុល្លាឯណោះ ក្នុងមួយខែៗ ។

ប្រភពនោះបន្តថា ក្រៅពីសង្វៀនជល់មាន់ដ៏ធំ នៅក្នុងទីតាំងនេះ ក៏មានដាក់លេងនូវល្បែងចាក់អាប៉ោង ដែល កំពុងពេញនិយម ហើយការចាក់ភ្នាល់ គឺមានដើមទុនរាប់លាន ក្នុងការភ្នាល់មួយដៃៗ ។

ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងល្បែងសង្វៀនមាន់ខុសច្បាប់នេះ សូមសំណូមពរដល់លោកឧបនាយករដ្ឋមន្ត្រី ស ខេង សូមមេត្តាដាក់បទបញ្ជាលើស្នងការនគរបាលខេត្តកំពង់ស្ពឺ យ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យលោកស្នងការជួយដុះ ក្អែល មន្ត្រីនគរបាលមួយចំនួន កំពុងសប្បាយទៅនឹង កញ្ចប់ពុករលួយពីក្រុមអ្នកគ្រប់គ្រងសង្វៀននេះ ដើម្បីឲ្យ សមត្ថកិច្ចបានបង្ក្រាបនៅទីតាំងវង់ល្បែងនេះផង បើលោកឧបនាយករដ្ឋមន្ត្រី មិនព្រមមានចំណាត់ការនោះទេ ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនេះ ពិតជាមិនមានសេចក្តីសុខនោះទេ ព្រោះតែគេល្បីថា ទីតាំងនេះ មាន អធិការនគរបាលស្រុកម្នាក់ ជាអ្នកនៅពីក្រោយខ្នង ៕