បទល្មើនេសាទខុសច្បាប់នៅបឹងទន្លេសាបក្នុងខេត្តកំពង់ធំបានដោយសារជលផលបេីកដៃ ?

0

(កំពង់ធំ)៖ ដោយ  ឆាយ ចាន់ថន  សេចក្តីរាយការណ៍បានឲ្យដឹងថាដោយសារមានករ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជល​ផល​មន្ត្រី​អាជ្ញាធរនិង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ បាន​ឲ្យ​ដឹងថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជល​ផល​ពាម​បាង និង​លោក ហុក ម៉ន់​ នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ ។ ​តាមរយៈ​ការ​ឃុបឃិត​បើកដៃ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ​គឺ​លោក ហួន ផល​ និង​លោក ហុក ម៉ន់ អាច​ប្រមូល​លុយ​បាន​យ៉ាង​ច្រើន​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយក៏​មានការ​បែងចែក​ទៅ​ថ្នាក់លើ​ផង​ដែរ​។
តាម​ការអះអាង​របស់​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង បាន​ឲ្យ​ដឹងថា ​កន្លងមក​ពួកគាត់​ធ្លាប់​ឃើញ​មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ជាច្រើនលើក​ផងដែរ​។ប៉ុន្តែ​ការបង្ក្រាប​នោះ​ពុំមាន​ប្រសិទ្ធភាព​ទេគឺ​គ្រាន់តែ​ធ្វើឡើង​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ជាក់ស្ដែង​លោក ហួន ផល និង​លោក ហុក ម៉ន់ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​អ្នកនេសាទ​​ ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​រាលដាល ​គឺ​សូម្បីតែ​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ក៏​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ​។
សម្រាប់​​ ​បទល្មើស​​នេសាទ​ខុសច្បាប់​ ឈ្នក់​ ​​បាននឹង​កំពុង​ធ្វើ​សកម្មភាព រាល់​យប់​នៅ​បឹង​ទន្លេសាប នៅ​ចំណុច ​សាន​ក្រង​, បាក់​ដាវ​, ពេ​ជ​ជី​ក្រី​, ដូន​ស្ដើង​, ពៅ​វើ​យ និង ​បាឡត ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង​ខេត្តកំពង់ធំ ​ក្នុង​ដែន​សមត្ថកិច្ច​សង្កាត់រ​ដ្ឋ​បាល​ជលផល​សង្កាត់​ពាម​បាង ​ដែល​មាន​លោក​ហួន សុផល ជា នាយ​សង្កាត់ ។ប្រជាពលរដ្ឋ​នៅតាម​មាត់បឹង​ទន្លេសាប ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​និយាយ​ឲ្យ ដឹងថា បទល្មើស​នេះ គឺមាន​រាល់​យប់ គ្រាន់តែ​តិច និង​ច្រើន តែប៉ុណ្ណោះ។ចំណែក​ការ​បង្ក្រាប គឺ​គ្រាន់​ល្បែង​ឆ្ពិន ភ្នែក​សាធារណៈជន​និង​សម្រាប់​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ ។លោក យ៉ាន់ វិសាក់ ហៅ​សែ​ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ ​គឺជា​មេខ្លោង​ធំ​បំផុត​ក្នុង​ការ​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំ​ផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​។ ដូច្នេះ ​លោក ធី​វ វណ្ណធី ប្រធាន​មន្ទីរកសិកម្មខេត្តកំពង់ធំនិងលោកសុខលូក្នុងនាមជាគណៈបញ្ជាឯកភាពខេត្តកំពង់ធំមិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំសព្វថ្ងៃនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករឧបករណ៍ខុសច្បាប់ពុំមានការថយចុះនោះឡើយ។គួរណាស់លោកអេង​ជាសានមេជលផលម៉ាស្រុកខ្មែរល្មមហៅលោកយ៉ាន់​វីសាក់ហៅសែមកកោសខ្យល់នៅនាយកដ្ធានជលផលម្តងហេីយកុំអោយលោតជេីងសេះខ្លាំងពេក៕   ដោយ  ឆាយ ចាន់ថន