ពលរដ្ឋ​ចោទថា​បទ​ល្មើស​ព្រៃឈើ​កើត​មានយ៉ាង ​អនា ធិប តេយ្យ ​នៅស្រុក ឈូក ​គ្មាន ​សមត្ថ​កិច្ច​ណាហានបង្ក្រាប​..?

0

ខេត្តកំពត៖ ​ប្រភពពី​ មន្ត្រី​អាជ្ញាធរ ​​​មូលដ្ឋាន ​​ថ្នាក់ និង ប្រជាពលរដ្ឋ រស់នៅ​​ស្រុក ឈូក ខេត្ត កំពត បាន​ឲ្យ​ដឹងថា ​​បទល្មើស ព្រៃ​ឈើ​ អនាធិប​តេយ្យ កំពុងកើត មានរាល់ថ្ងៃ ​នៅ មូលដ្ឋាននេះ គ្មានឃើញ សមត្ថ​កិច្ច មក ពី ស្ថាប័ន ពាក់ព័ន្ធ ផ្នែក​ណា​មួយ​ ចេញមុខ បង្ក្រាបនោះទេ។

មន្ត្រីរាជការស្រុក ឈូក ឲ្យដឹងថា ​រាល់ថ្ងៃ​នេះ​ គេឃើញ​ឈ្មួញ ​ឈើ​ឈ្មោះ ​ចែ ផេង ​ ​បានដើរ ​ប្រមូល​ទិញ​ឈើ​ ពី​ក្រុម​ឈ្មូញ ​តូច​កាច នៅ​ ស្រុក ​ឈូក និង​ស្រុក ជុំគីរី ដើម្បី យកមក ស្តុក​ទុក ​សម្រាប់​​ នាំ​ចេញ​ទៅ​លក់បន្ត​ ទៅ កាន់​ កន្លែង​ផ្សេងៗ ​ក្នុងភូមិ​សាស្ត្រ​ ខេត្តកំពត ​និង ​ចេញ​ទៅ​ក្រៅ​ មូលដ្ឋាននេះ​​។

​​មន្ត្រីរាជការ​មានឋានៈទាប​បានអះអាងថា រាល់ថ្ងៃនេះ​​ឈ្មួញឈើឈ្មោះ ចែ ផេង ​បានធ្វើ សកម្មភាព ​ដើរ​ប្រមូល ​ទិញ​ឈើ​ ពី​ឈ្មួញ​​ និង ដឹកចេញ ទៅលក់ ទៅកាន់ ទីតាំងផ្សេងៗ​​ ដោយ​ មិន​​មាន​​​ មន្ត្រីពី​ស្ថាប័ន ​ពាក់ព័ន្ធ​ណា ចេញមុខ បង្ក្រាបទេ។

ត្រង់ចំណុចនេះ មន្ត្រីរាជការ ទាំងនោះ បាន ចោទ មន្ត្រីជំនាញ សង្កាត់ រដ្ឋបាលព្រៃ និង ផ្នែក ​រដ្ឋបាល​ព្រៃ​ឈើ​ ស្រុក​ ឈូក ព្រម ទាំង​​ សមត្ថកិច្ច​ ពាក់ព័ន្ធ​ទាំង នគរបាល និង កង​ រាជអាវុធហត្ថ ប្រចាំការ នៅ​ស្រុក ឈូក ទំនង អាច​​ជាប់ ពាក់ព័ន្ធ បទល្មើសព្រៃឈើ ក្នុង​មូល ដ្ឋាន​នេះហើយ​។

​ចំណែក​ ប្រជាពលរដ្ឋ រស់នៅស្រុក ស្រុក ឈូក ក៏បានឲ្យដឹងថា រាល់ថ្ងៃនេះ ឃើញ ​ឈ្មួញ ឈើឈ្មោះ ចែ ផេង បានដើរ ​ឈើ​ទិញ ឈើពី​​ ឈ្មួញ​តូចតាច​ ដទៃទៀត​ ​យកមក​​ ស្តុក​ទុក ​នៅ​ផ្ទះ របស់ ខ្លូន ស្ថិតនៅ ភូមិ​ ស្ទឺង ​ឃុំ​​ ក្រាំស្នាយ ស្រុក​ ឈូក ខេត្ត​ កំពត មុន​នឹង ​ដឹក ​ចេញ​ទៅ​លក់ នៅទី កន្លែង ផ្សេង ៗ​។​

ប្រជាពលរដ្ឋចោទថា សកម្មភាព ដឹកជញ្ជូន ឈើ ​របស់ឈ្មួញឈើ ឈ្មោះ ចែ ផេង អាច​ ដំណើរ​ ការ​បាន​រលូន ​គឺ​ទាល់​ តែ​​​មន្ត្រី ជំនាញ​ ស្ថាប័នពាក់ព័ន្ធ មួយចំនួន ជាអ្នកបើកដៃ ឬ ផ្តល់ភ្លើងខៀវ ជាថ្នូរចែក​​​ផល ​ប្រយោជន៍ លុយក​កាក ឲ្យគ្នា​ទៅវិញទៅមក។​

បទល្មើសនេះ ​ពលរដ្ឋស្រុក ឈូកបាន កត់ សម្គាល់​ថា កន្លងមក បទល្មើស ដឹក ជញ្ជូន ឈើ អនាធិបតេយ្យ​ នៅមូល​ដ្ឋាន​ ស្រុក ឈូក ​​មិនឃើញ​ មានមន្ត្រីជំនាញ និង​​​ សមត្ថកិច្ច​​ ពាក់ព័ន្ធ​ ផ្នែកណា​មួយ ចេញមុខ​បង្ក្រាប រថយន្ត ដឹកឈើ របស់​ឈ្មួញ​ឈើ ​ឈ្មោះ ចែ ផេង ម្តងណាទេ។

ហើយថា រាល់ថ្ងៃនេះ បទល្មើស ព្រៃឈើ នៅ មូលដ្ឋាន ​ស្រុកឈូក ខេត្ត​កំពត បានបន្ត ធ្វើ សកម្មភាព​ ដោយរលូន រហូតមកដល់ សព្វថ្ងៃនេះ​​។

​ករណីនេះ មន្ត្រីរាជការ ថ្នាក់ទាប និង ពលរដ្ឋ​ រស់ នៅ​ស្រុក ឈូក បានរិះគន់​ និងចោទ ​មន្ត្រី​ ជំនាញ ស្ថាប័ន ពាក់ព័ន្ធ​ មួយចំនួន ដែល ធ្វើ ការងារ​ ទាក់ទង ការចុះ​បង្ក្រាប ​បទ​ល្មើស ព្រៃឈើ​​ នៅ​មូលដ្ឋាននេះ ថាទំនង ជាអាច ទទួល​បាន​ សំណូក​ពុករលួយ ជាលុយ​កាក់​ ប្រចាំថ្ងៃ ឬប្រចាំខែ ពីឈ្មួញឈើឈ្មោះ ចែ ផេង ជាថ្នូរ មិនចុះ​​បង្ក្រាប បទ​ល្មើស​ ព្រៃ​ឈើ ​​​កន្លងមក។
​​
​ពលរដ្ឋស្រុក ឈូក បានកត់សម្គាល់ថា ក្នុង ​​រយៈ ពេលចុងក្រោយនេះ គេឃើញ ​ឈ្មួញ ឈើឈ្មោះ ចែ ផេង បាន​ប្រមូល​ ទិញ​ឈើ​ គ្រប់ប្រភេទ យកមក ​​ស្តុក​ទុក ​នៅផ្ទះ របស់ គាត់ មានទីតាំងនៅ​ ខាង​កើតវត្ត ស្ទឹង ​។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ និង មន្ត្រី រាជ ការ​តូចតាច ​ស្រុក ឈូក ខេត្ត កំពត បាន សំ ណូមពរ ដល់ ថ្នាក់​ដឹក​នាំ​ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ជាពិសេស ថ្នាក់ ដឹកនាំរ ដ្ឋបាលព្រៃឈើ នៃ ក្រសួង កសិកម្ម​​ ជួយ​ បញ្ជូន ​មន្ត្រី​ស្អាត​ស្អំ ​​ចុះអង្កេត ចំពោះ សក ម្មភាព ​របស់​មន្ត្រី ក្រោមឱវាទ និង បទល្មើស ព្រៃ​ឈើ ​នៅមូលដ្ឋាន​ ស្រុក​ឈូក ដែលគ្មាន សកម្មភាពការ​ ចុះបង្ក្រាប ​ពីមន្ត្រី ជំនាញ​ នោះ ទេ។​
សូមបញ្ជាក់ផងដែរថា លោក នាយសង្កាត់ និងនាយ ផ្នែក រដ្ឋបាលព្រៃ ស្រុក ឈូក នាំគ្នាឆ្លើយ ដោះសារ យករួចតែខ្លូន ពេល អ្នកសារព័តមាន រាយការណ៍ អោយ មកចុះបង្ក្រាប បទល្មើសព្រៃឈើ កំពង់តែ ធ្វើសកម្មភាព ទំលាក់ចុះពីលើឡាន របស់ មេឈ្មូញរូបនេះ។