ល្បែងកន្ទុយលេខកំពុងតែពង្វក់ស្មារតីពលរដ្ននៅស្រុកពួក

0

សៀមរាប÷ ល្បែងកន្ទុយលេខកំពុងដាក់លក់យ៉ាងចំហរនៅផ្ទះពលរដ្នមួយកន្លែងក្នុងភូមិទឹកថ្លា ឃុំពួក ស្រុកពួក ខេត្តសៀមរាប មិនដែលរំខាន់ដល់សមត្ថកិច្ចស្រុកពួកឡើយ។តាមប្រភព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថាកន្លែងលក់ឆ្នោតមួយកន្លែងនេះ ប្ដីឈ្មោះ ស្វិត និងប្រពន្ធមិនស្គាល់ឈ្មោះ បានលក់ មេកញ្ច្រែង ឈ្មោះ ឃ្ទុំ ជាប្រពន្ធ ឈ្មោះ រចនាម្ចាស់ការ៉ាសសាំង ។ ការតាំងលក់នេះជាយូរយារណាស់មកហើយ ដោយមានការបង់លុយអោយសមត្ថកិច្ចខិលខូចមួយចំនួន ដូច្នេះហើយទើបគេពុំដែលមានសមត្ថកិច្ចណាចុះមកបង្រ្កាប់នោះឡើយ មានតែសមត្ថកិច្ចមួយចំនួនចាំកាង មើលថែអោយប្រព្រឹត្តបទល្មើសលក់ឆ្នោតយួន ឆ្នោតសៀម បានយ៉ាងរលូន ជាថ្នូរទៅនិងការហុចកញ្ចប់ប្រចាំខែ ។

ប្រជាពលរដ្នមួយបានរឹះគន់លើមន្រ្ដីសមត្ថកិច្ចខិលខូចមួយចំនួននៅស្រុកពួកថា កំពុងតែយកតួរនាទីរបស់ខ្លួនមកឃុបឃិតគ្នាអោយប្រព្រឹត្តបទល្មើសខុសច្បាប់ ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាលទៅលើ សុខសុវត្ថិភាពភូមិ ឃុំមានទាំង៩ចំនុចនោះហើយ។

តាមប្រភពផ្សេងទៀតបានបន្ដថា ល្បែងកន្ទុយលេខកំពុង ពង្វកស្មារតីប្រជាពលរដ្នភាគច្រើននៅតាមភូមិ ឃុំ តាមទីសាធារណះ ដោយសារសមត្ថកិច្ចខិលខូចមួយចំនួនណោះជាអ្នកបើកដៃធ្វើអោយប្រជាពលរដ្នខ្លះមិនហ៊ាន ហូបចុកឆ្ងាញទេ ទុកលុយចាក់ឆ្នោត លុះចាញ់ឆ្នោតក៏ឈ្លោះគ្នាក្នុងគ្រួសារ រហូត កាប់ចាក់គ្នានិងជេរបញ្ចោគ្នាជាដើម នេះហើយលទ្ធផលចាញ់ល្បែង (ព្រឹកស្ដាយលេខ ល្ងាចស្ដាយលុយ) ។

ប្រជាពលរដ្ននិងមន្ដ្រីរាជការសំណូមពរអោយ មន្រ្ដីមានសមត្ថកិច្ចស្រុកពួក ចុះបង្រ្កាប់ទីតាំងលក់ឆ្នោតមួយកន្លែងខាងលើនេះផង។

លោក ទេពពុំសែន អធិការស្រុកពួក បានឆ្លើយតបតាមទួស័ព្ទថា ដោយសារការងារច្រើនពេកធ្វើអោយការបង្រ្កាប់បទល្មើស មិនបានគ្រប់ជ្រុងជ្រោយ តែលោកនិងចាត់វិធានការអោយបាន និងសុំអោយអ្នកសារព័ត៍មានជួយសហការ ដើម្បីភូមីឃុំមានសុវត្ថិភាព។

ពាក់ព័ន្ធនិងបទល្មើសខាងលើនេះ លោក ម៉ៅវិសុត អភិបាលស្រុកពួក បានមានប្រសាសន៍ថា លោកនិងបញ្ចាកម្លាំងចុះបង្រ្កាប់ដល់ទីតាំង តែសុំអោយផ្ដល់ព័ត៍មានមុននិងចុះថតផ្ដិតយករូបភាព ដើម្បីសមត្ថកិច្ចចុះបង្រ្គាប់អោយមានប្រសិទ្ធភាព៕ប៊ុនរិទ្ធី