ខេត្តព្រះស៊ីហនុ ថ្ងៃទី២២ វិច្ឆិកា២០១៨ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលស្តីទីខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យនិងបញ្ជាអោយម្ចាស់ទីតាំងចាក់ដីចូលសមុទ្រគ្រោងធ្វើកន្លែជួសជុលទូក មានទីតាំងនៅភូមិ៤ឃុំទំនប់រលក ស្រុកស្ទឹងហាវ ត្រូវតែកាយអាចម៌ដីដែលបាំនចាក់នោះចេញវិញ។
ករណីនេះលោកស្រី អោយដឹងថា រដ្ឋបាលខេត្តគាំទ្រការធ្វើអ៊ូទូកតែត្រូវសុំច្បាប់ត្រឹមត្រូវដើម្បីអោយជំនាញពិនិត្យសិនដើម្បីចៀសវាងផលប៉ះពាល់។
លោកស្រី ហៀក ហ៊ុល្លី ស្នើអោយម្ចាស់ទីតាំងត្រូវសុំច្បាប់ត្រឹមត្រូវសិនទើបអាចអនុញ្ញាតអោយធ្វើបន្តទៀត។
ដោយឡែក
អាជ្ញាធរស្រុកស្ទឹងហាវ អោយដឹងថា មូលដ្ឋានស្រុកស្ទឹងហាវមានអ្នកនេសាទច្រើន ទូកក៏មានច្រើនដែរ។ប្រសិនជាមានកន្លែងជួសជុលទូកនៅទីនេះក៏ល្អម្យ៉ាងដែរសំរាប់ប្រជានេសាទដោយមិនចាំបាច់យកទូកទៅជួសជុលនៅស្រុកថៃឬវៀតណាម។
យោងតាម លោកឆាយ សុគន្ធដារអភិបាលស្រុកស្ទឹងហាវ ទទួលស្គាល់ថាពិតជាមានការចាក់ដីចូលសមុទ្រមែនតែទំហំតិចតួចប៉ុណ្ណោះ។
ពេលនេះបានបញ្ជាអោយកាយដីដែលម្ចាស់ទីតាំងចាក់ចូលសមុទ្របម្រុងធ្វើកន្លែងជួសជុលទូកនេះចេញវិញហើយ។
សូមបញ្ជាក់ថាទីតាំងដែលបានចាក់ដីចូលសមុទ្រ មានម្ចាស់ឈ្មោះ កែវ ចាន់តារ៉ា គេស្គាល់ថាជាខ្សែស្រឡាយសាច់ឈាមមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ ទទួលបន្ទុកកងទ័ពលើលំហសមុទ្រដ៏មានឥទ្ធិពលម្នាក់។
ទោះជាបែបនេះក្តី ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អោយដឹងថារដ្ឋបាលខេត្តគាំទ្រការអភិវឌ្ឍស្របច្បាប់
ទោះអ្នកចាក់នេះជាអ្នកក៏ដោយសំខាន់យើងធ្វើតាមច្បាប់ជាគោល។