គោយន្តកែច្នៃ លួចដឹកឈើកកោះត្រូវកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាប

0

ខេត្តរតនគិរី÷ កម្លាំងនគរបាលស្រុកអូរជុំ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ បានចុះស្ទាក់ចាប់បង្រ្កាបគោយន្តកែច្នៃដឹកឈើប្រណីតមួយគ្រឿងកាលពីវេលាម៉ោង១១នឹង៣០នាទីយប់រំលងអាធ្រាតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

តាមរបាយការណ៍របស់សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា គោយន្តកែច្នៃផ្ទុកឈើប្រភេទកកោះចំនួន១០ដុំ មុខកាត់៣០គុណ៤០ មានប្រវែង៤ម៉ែត្រ ស្មើនឹង ៣.៨៩៩ ម៉ែត្រគូប ។

បច្ចុប្បន្នគោយន្តកែច្នៃនិងឈេី ទាំងនោះត្រូវបានកម្លាំងចម្រុះបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើមករក្សាទុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ការចុះបង្ក្រាបគោយន្តដឹកឈើខាងលើនេះដែរ មិនត្រូវបានសមត្ថកិប្រាប់ពីអត្តសញ្ញាណម្ចាស់ឈើនោះទេ ។
គេសង្ស័យថា គោយន្តដឹកឈើខាងលើនេះប្រហែលមិនបានប្រាប់សមត្ថកិច្ចហើយមើលទៅ ? បានជាលួចដឹកស្ងាត់ៗ បែកការដល់សមត្ថកិច្ច ទើបធ្វើការបង្ក្រាបបែបនេះ បើមិនដូច្នោះទេនោះឈើទាំងនេះទៅដល់ប្រទេសវៀតណាមបាត់ទៅហើយ ៕ យក្ខឡោម