យប់ម៉ិញរថយន្តដឹកឈើជិត២០គ្រឿងឆ្លង កាត់ស្រុកស្នួល នាំឆ្ពោះទៅវៀតណាមច្រកត្រពាំងស្រែ

0

ក្រចេះ : សកម្មភាពនៃការ​ដឹកជញ្ជូនឈើ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ គេសង្កេត ឃើញថាក្រុមឈ្មួញបាន​ប្រើប្រាស់មធ្យោបាយ​ដឹកជញ្ជូនមាន​គ្រប់រូបភាព ឆ្លងកាត់ស្នាក់កា​សង្កាត់ និងផ្នែករដ្ឋបាលព្រៃ​ឈើស្រុកស្នួល​នាំឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងត្រពាំងស្រែរ ស្រុកស្នួល ពុំមានកា​រំខានពីសំ​ណាក់មន្ត្រីជំនាញពាក់ពន្ឋ័នោះ​ឡើយ ។

បើទោះបីជាមានការរឹតបន្តឹងពីសំណាក់មន្ត្រីជំនាញនឹងមានការផ្លាស់ប្ដូរមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើចំនួន3 កន្លែងនៅក្នុងស្រុកស្នួល យ៉ាងណាក៏ដោយក្រុមឈ្មួញនៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងកក្រើកដ៍ដែល ។

លោក ជា បញ្ញា នាយផ្នែករដ្ឋបាលព្រៃ​ឈើ ដែលគ្រប់គ្រង មូលដ្ឋានខាងលើ ហាក់​មិនមានវិធានការណ៍​បង្ក្រាប ឬ ទប់ស្កាត់នៅរាល់ប​ទល្មើសព្រៃឈើ ដែលបាន​ដឹកជញ្ជូនឆ្លង​កាត់នោះឡើយ ។
ការចរាចរឈើខុសច្បាប់ ត្រូវបានក្រុមដឹកជញ្ជូនសាំយ៉ុងកែឆ្នៃធំៗ ចេញពីតំបន់ភូមិសាសាស្ត្រ ទឹកដីរលួសស្រែជិះ អូរគ្រៀងស្រុកសំបូរជាដើម និងមួយចំនួនផ្សេងទៀតចេញពីច្រកកន្ទួត ស្រុកចិត្របុរី ក្បែរសង្កាត់រដ្ឋបាលព្រៃឈើតែម្តង ។
ប្រភពពីសមត្ថកិច្ចស្រុកស្នួល​បានបង្ហើប​អោយដឹងថាសព្វថ្ងៃ ឈ្មួញ​ដែលរ​កស៊ីបានមានតែ២បីនាក់ប៉ុណ្ណោះ គោលដៅនាំឆ្ពោះទៅវៀតណាមតាមច្រកប៉ុស្តិ៍ ត្រពាំងស្រែរស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

បើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់ថានៅក្នុងជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមសព្វថ្ងៃនេះគឺត្រូវបានមេឈ្មួញវៀតណាមបានធ្វើការប្រមូលទិញឈើពីខេត្តស្ទឹងត្រែងនិងខេត្តក្រចេះដើម្បីនាំឆ្ពោះទៅប្រទេសវៀតណាម ។ប៉ុន្តែនៅក្នុងជំនួញឈើសព្វថ្ងៃមេឈ្មួញវៀតណាមគេមិនចេញមុខនោះទេគឺបានប្រគល់ទៅឲ្យបុគ្គលម្នាក់ដែលមានឥទ្ធិពលម្នាក់ឈ្មោះ ធី បាញ់ ជាអ្នកម៉ៅការរត់ការចាប់ពីព្រំប្រទល់ខេត្តស្ទឹង ត្រែងរហូតមកដល់ស្រុកស្នួលត្រង់ចំណុចគីឡូម៉ែត្រ88 នឹងចាប់ពីគីឡូរម៉ែត្រ88 ទៅ ដល់ចូលទឹកដីវៀតណាមគឺលោកឧកញ៉ាគង់ ក្រឹង ជាអ្នកទទួល ។

ជាក់ស្តែងនៅយប់ថ្ងៃទី 23 ខែវិច្ឆិកានេះក្បួនរថយន្តដឹកឈើប្រមាណជាជិត 20 គ្រឿងសំរុកដឹកពេលតាមតំបន់ផ្សេងៗនៅក្នុងស្រុកសំបូរនិងស្រុកចិត្របុរីនាំឆ្ពោះឆ្លងកាត់ស្រុកស្នួលក្នុងចូលទៅប្រទេសវៀតណាមតាមច្រកត្រពាំងស្រែបានដោយជោគជ័យទាំងអស់។

សមត្ថកិច្ចជំនាញពាក់ព័ន្ឋនៅក្នុងស្រុកស្នួលនិងតាមក្រវ៉ាត់ព្រំដែនមិនហ៊ានលូកដៃនោះទេ សូម្បីតែមន្ត្រីគយចល័តដែលគ្រប់គ្រងដោយលោក ព្រាប គារ៉ាត់ ដែលធ្លាប់បិទមិនអោយមានជំនួញឈើឆ្លងដែនទៅប្រទេសវៀតណាម មួយរយះពេលថ្មីៗនេះ បែរជាបើកដៃឲ្យមាន ការឆ្លងដែនដោយអនាធិបតេយ្យទៅវិញ ។