កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងអាជ្ញាធរដែនដីចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន២ គ្រួសារ ដែលកំពុងមានជម្ងឺជាទម្ងន់នៅសល់តែស្បែកដណ្ដប់ឆ្អឹង លោកពលបាលទោ ឡេង សុធី អាយុ៥៤ ឆ្នាំខណៈនេះ សម្រាកព្យាបាលនៅផ្ទះ ចូលបំរើកងទ័ពនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៨៩ អតីតនៅកងអនុសេនាតូចសើបការ វរសេនាតូចលេខ១០ នៃអង្គភាពវរសេនាធំលេខ២០ នៃកងពលលេខ ៥ ចាស់ បានត្រូវរបួសក្នុងសមរភូមិនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ បច្ចុប្បន្នឡេង សុធី សម្រាកនៅហ្នឹងកន្ទេល ក្រោមការថែទាំរបស់ភរិយា ដែលមានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង រស់នៅភូមិ បឹងសំរឹទ្ធ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ក្នុងឳកាសចុះសួរសុខទុក្ខ ឧបត្ថម្ភអំណោតសម្ដេចតេជោហ៊ុនសែន តាមរយៈឯកឧត្តមឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា មានអង្ករ៥០ គ.ក មីយើង២កេស និងថវិកាចំនួន ២៨០,០០០ រៀល ជារៀងរាល់ខែ គ្រួសារអតីយុទ្ធជន បានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាល ៤៦០,០០០ រៀល។ទី២ អតីតយុទ្ធជនពលីឈ្មោះ ឃ្លាំង ហេន អតីតនាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានភរិយាឈ្មោះរ័ត្ន សុផល អាយុ៥៤ឆ្នាំ មានកូនចំនួន៣នាក់ ជីវិភាពលំបាកខ្វះខាតយ៉ាងខ្លាំងដោយសារមានជម្ងឺប្រចាំកាយមិនអាចប្រកបមុខរបរអ្វីបាន ក្នុងនោះបានឧបត្ថម្ភជូនគាត់នូវអង្ករ ៥០គីឡូក្រាម មីយើងចំនួន ២កេស ទឹកត្រី ទឹកស៊ីអ៉ីវ ២យួរ និងថវិកាចំនួន ១០០ ០០០រៀល ទទួលបន្ទុកចិញ្ចឹមចៅ២នាក់ថែមទៀត បច្ចុប្បន្នរស់នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខអតីតយុទ្ធជន ដែលកំពុងតែជួប ការលំបាក ដោយពុំគិតពីថ្ងៃឈប់សម្រាកនោះឡើយ គឺបានបំពេញសេចក្តីត្រូវការរបស់អតីតយុទ្ធជន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ។
អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជន គ្រួសារពលី និងប្រពលរដ្ឋជួបការលំបាក ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីដែលបាននាំយកអំណោយ មកដល់ដៃរបស់ពួកគាត់ ។
ដោយ ប៊ុន រដ្ឋា




































