ឧបត្ថម្ភ​មាតុ​ភាព​ជូន​យោធិន​នារី​ ២រូបនៃកងយោធពលខេមរ​ភូមិ​​ ក្រោយពេលបានសម្រាលកូន

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរដោយ លោក​ស្រី​វរសនីយ៍​ទោ​ យូ មុន្នី​រ័ត្ន​ នាយរងសេនាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​យ៉េន​ឌ័រ​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ចុះបើក​ប្រាក់ឧបត្ថម្ភ​មាតុ​ភាព​ជូន​យោធិន​នារី​ នៃកងយោធពលខេមរ​ភូមិ​ន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ​ ​ចំនួន ០២ រូប ក្រោយពេលសម្រាលកូនរួច ដោយបានអនុវត្តន៍គោលយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងការពារជាតិ ស្តីពី​ការ​បើក​ប្រាក់​ឧបត្ថម្ភ​មាតុ​ភាព​ជូន​យោធិន​នារី​ នៃកងយោធពលខេមរ​ភូមិ​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំបានដឹកនាំក្រុមការងារយ៉ែនឌ័រ ទៅប្រគល់ប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានអនុញ្ញាតិឲ្យសម្រាកលំហែរមាតុភាព នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ទី១ គឺលោកស្រីអនុសេនីយ៍ត្រី អ៊ុល ចាន់រី នៅអង្គភាពផ្នែកសឹករងបារាយណ៏ចំនួន ៨០០,០០០  រៀល  និងទី២/. គឺលោកស្រីអនុសេនីយ៍ត្រី គី ចាន់ស៊ី នៅអង្គភាពគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ៨០០,០០០ រៀល ។

ក្នុងឱកាសនេះ បងប្អូនយោធិនជានារីមានចិត្តរំភើបរីករាយក្រៃលែង និងសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះនារីភេទនៅគ្រប់ស្ថាប័នជាតិ កម្មករ កម្មការនី និងប្រជាជនទូទៅជាស្ត្រីភេទផងដែរ ដែលបានកំណត់ ប្រាក់ឧបត្ថម្ភដល់ស្រីដែល បានឆ្លងទន្លេកូន១ ៤០ម៉ឺនរៀល កូនភ្លោះ២នាក់ ៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ មួយលានពីសែនរៀល ដើម្បីជាការលើកទឹកចិត្ត និងជួយឧបត្ថម្ភនូវជីវភាព ក្នុងឳកាសសម្រាក់ក្រោយពេល ឆ្លងទន្លេ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើស្រ្តីដែលកំពុងតែបំរើការងារជា កងយោធពលខេមរភូមិន្ទ រួមទាំងក្រុមគ្រួសារអតីតយុទ្ធជន និងយុទ្ធជនពលី រួមទាំងប្រជាពលរដ្ឋ ដែលជួយនូវផលពិបាក និងខ្វះខាត គឺតែងតែមានក្រុមកាងាររបស់សម្តេចទាំងពីរ ចុះជួយបានទាន់ពេលវេលា ដោយមិនឲ្យបងប្អូនប្រជា ពលរដ្ឋណាម្នាក់ រងទុក្ខវេទនា ដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ   ។

ដោយ ប៊ុន រដ្ឋា