ខេត្តកំពត៖ មិនមែនជារឿងថ្មីនោះទ សម្រាប់ក្រុមឈ្មួញមួយចំនួនដែលតែងតែឆ្លៀតឱកាសបំពេញមហិច្ឆិតាខ្លួនឯង រំលោភយកដីបឹងដីព្រែកដីអូរប្រឡាយ យកមកធ្វេីជាកម្មសិទ្ធឯកជន ជាក់ស្ដែងករណីនៅក្នុងភូមិបឹងធំខាងលិចឃុំអង្គសុរភីស្រុកកំពង់ត្រាចខេត្តកំពត ត្រូវបានគេចាក់ដីរំលោភយកដីចំណីមាត់អូរយកមកធ្វេីជកម្មសិទ្ធឯកជន ស្របពេកដែលគ្រប់ស្ថាប័នរដ្ធឈប់សម្រាកក្នុងឪកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ។
បេីយោងតាមប្រភពប្រជាពលរដ្ធដែលរស់នៅភូមិឃុំខាងលេី បានអោយដឹងថា នៅដីអូរនៅចំណុចជាប់ស្ពានព្រែករូងឈាងខាងជើងផ្លូវជាតិលេខ៣៣A ដែលគេចាក់ដីលុបយកមកធ្វេីជាកម្មសិទ្ធឯកជន ពលរដ្ឋបានបន្តថា នេះគឺជាផ្លូវទឹក ដ៏សំខាន់នារដូវវស្សាដេីម្បីកាត់បន្ថយគ្រោះទឹកជនន់លិចស្រូវប្រជាពលរដ្ធនារដូវវស្សា ពលរដ្ធសូមស្នើសុំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មានវិធានកាទប់ស្កាត់ នៅករណីអំពើរំលោភបំពានផ្លូវបង្ហូទឹកនៅចំណុចខាងលើ។
គួររំលឹកផងដែរថា ប្រព័ន្ធព្រែកប្រឡាយទឹកជាច្រើនកន្លែង ដែលមានទំហ៊ុធំធេង សំរាប់បញ្ចៀសទឹកជំនន់ទូទាំងស្រុកកំពង់ត្រាចផ្នែកខាងជើងបឹង ខាងកើបឹង បច្ចុប្បន្នត្រូវបានឈ្មួញមានលុយមានអំណាច់ រៀបចំជាប្រព័ន្ធរំលោភស្ទើរអស់ទៅហើយ។ ដោយ ខេមរា 




































