ចំបើងមានសារះប្រយោជន៍ច្រើនសម្រាប់កសិករ សម្រាប់បណ្ដុះផ្សិតផ្សិតចំបើង ដែលរកប្រាក់ ចំណូលបង្កើនជីវភាពក្នុងគ្រួសា

0

ក្រចេះ : ដោយ  រដ្ឋា  កសិដ្ឋានបណ្ដុះផ្សិតចំបើងនិងផ្សិតអំបោះ របស់ប្រជាកសិករមួយគ្រួសារដែល
មានទីតាំងនៅភូមិស្រែស្ដៅទី1សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ គឺមានការប្រើប្រាស់និងកែច្នៃនូវវត្ថុធាតុដើមពីធម្មជាតិ គឺទទួលបានសុខភាពសម្រាប់អ្នកទទួល និងអាចរកប្រាក់ចំណូលសមរម្យ ជួយបង្កើនជីវភាពក្នុងគ្រួសារផងដែរ។

ម្ចាស់កសិដ្ឋានបណ្តុះផ្សិត អ្នកស្រី ហី គឹម ណូន បានរៀបរាប់ឲ្យដឹងថា កសិដ្ឋានបណ្ដុះផ្សិតរបស់គាត់គឺបានធ្វើឡើងបន្ទាប់ពីបានទៅសិក្សានៅសាលាជំនាញបណ្តុះបណ្តាលមួយក្នុងខេត្តកំពង់ចាម កាបង្ហាត់បង្រៀនជំនាញពិតប្រាកដនិងការអនុវត្តជាក់ស្ដែង អំពីវិធីសាស្រ្តនិងការប្រើប្រាស់នូវត្ថុធាតុដើមពីធម្មជាតិដែលមិនប្រើសារធាតុគីមី បានជម្រុញអោយអ្នកស្រីចាប់ផ្តើមនូវរបរមួយនេះ ។

អ្នកស្រីបន្តថាមុខរបនៃការបណ្ដុះពូជផ្សិតរបស់អ្នកស្រីទើបតែដំណើការបានរយៈពេល 2ឆ្នាំប៉ុណ្ណោះ ដែលមានពួជផ្សិតចំនួន គឺផ្សិតអំបោះ និងផ្សិតចំបើង ហើយរបរមួយនេះក៏បានសម្រួល និងបង្កើនជីវភាពរបស់គ្រួសារគាត់បានធូរធាររហូតមក។ អ្នកស្រី ហី គឹមណូន ក៍លើកឡើងអំពីបច្ចេក ទេសនៃការបណ្ដុះផ្សិតទាំងពីប្រភេទ គឺមាន ការប្រើប្រាស់និងផ្សំនូវវត្ថុធាតុដើមយកមកកែច្នៃរួចដាក់បញ្ចូលទៅក្នុងថ្នាលបណ្ដុះផ្សិតដោយទុករយៈពេល ចន្លោះពី១៤ទៅ1៦ថ្ងៃទើបអាចទទួលផលបាន ។ហើយវត្ថុធាតុដើមដែលគេយកមកប្រើនោះគឺមានចាហួយឬសារ៉ាយ ដំឡូងបារាំងស្ករត្រជាក់ឬស្ករស ជាដើមដោយយកចំបើងទៅប្រើសម្រាប់បង្កាត់មេ ។

ដោយឡែកចំពោះការបណ្ដុះផ្សិតទាំងពីរប្រភេទនេះគឺមានលក្ខណៈខុសប្លែកគ្នាបន្តិចត្រង់ថា ផ្សិតចំបើងគឺវាមានអាយុកាលខ្លីជាងផ្សិតអំបោះ ក្នុងនោះផ្សិតចំបើង១ថ្នាលគេអាចប្រមូលផលបានរយៈពេលបីដនៅចន្លោះ ពេលត្រឹមតែ១០ថ្ងៃនៃកាប្រមូលផល ដោយឡែកចំពោះផ្សិតអំបោះវិញគឺវាមានអាយុកាលវែងជាង គឺវាអាចទទួលផលបានជាប្រចាំប្រសិន បើអាកាសធាតុត្រជាក់ខ្លាំង ។

ប៉ុន្តែផ្សិតទាំង២ប្រភេទនេះ វាមានលក្ខណៈខុសប្លែកគ្នាត្រង់ថាផ្សិតអំបោះគឺវាមានតម្លៃថោកជាងផ្សិតចំបើង ការលក់នៅលើទីផ្សារប្រចាំថ្ងៃគឺផ្សិតអំបោះបានត្រឹមតែ ៦០០០រៀលតែប៉ុណ្ណោះនៅក្នុងមួយគីឡូ ដោយឡែកផ្សិត ចំបើងគឺលក់បានរហូតទៅ ដល់តម្លៃ17000 រៀល ក្នុងមួយគីឡូដូចគ្នា។

ជាមួយនឹងការផលិតនិងបណ្ដុះផ្សិតចំបើងអ្នកស្រីថាពេលខ្លះក៏មានផលលំបាកខ្លះដោយសារតែបញ្ហារអាកាសធាតុត្រជាក់ខ្លាំង ឬចំហុយមិនបានឆ្អិនល្អក៏ដុះអត់ល្អ ប៉ុន្តែយ៉ាងណាចំពោះបញ្ហារទីផ្សារគឺមិនមានជួបបញ្ហាលំបាកនោះទេ ។ គ្រាន់តែមានការប្រកួត ប្រជែងតម្លៃ អ្នកស្រីថាវាអាចមានការព្រួយ បារម្ភខ្លះដែរ ដោយសារសព្វថ្ងៃមានក្រុមឈ្មួញកណ្តាលបានយកផ្សិតពីប្រទេសវៀតណាមមកលក់នៅក្នុងតម្លៃត្រឹមតែ១៣០០០រៀល ប៉ុណ្ណោះគឺទាបជាងតម្លៃទីផ្សារដែលគាត់លក់ជាប្រចាំរាល់ថ្ងៃ។
អ្នកស្រីរំពឹងថា មុខរបមួយនេះទៅថ្ងៃអនាគត់អ្នកស្រីចង់ពង្រីកការងារនេះឲ្យបានធំសម្រាប់ផ្គត់ផ្គង់ទីផ្សារអ្នកប្រើប្រាស់នៅក្នុងស្រុកដោយមិនចង់ឲ្យប្រជាពល រដ្ឋខ្មែរយើងប្រើប្រាស់ផ្សិតដែលយកមកពីក្រៅប្រទេស ដែលមានផ្ទុកនូវសារធាតុ គីមីនោះឡើយ ។ក្នុងនោះអ្នកស្រីក៏បានសំណូមពរឲ្យប្រជាពល រដ្ឋទូទៅ ក៏ដូចជាអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធគឺសូមអោយជួយគាំទ្ររនូវផលិតផលស្នាដៃរបស់កូនខ្មែរដែលផលិតនិងកែច្នៃអំពីវត្ថុធាតុដើម ដោយពុំមានការប្រើប្រាស់នូវសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពរដ្ឋអ្នកទទួលទាននោះឡើយ ។ និងសុំស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធចូលរួមទប់ស្កាត់នៃការហូរចូល នូវបន្លែផ្លែឈើនិងផ្សិតដែលនាំ ចូលពីប្រទេសជិតខាងដែលមានផ្ទុកទៅដោយ សារធាតុគីមី វាអាចធ្វើឲ្យមានការប្រឈមនឹងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ អ្នក ប្រើប្រាស់ទទួលទានរាល់ថ្ងៃផងដែរ ។

ក្នុងនោះអ្នកស្រីក៏បានរំលឹកឲ្យបងប្អូនប្រជា ពលរដ្ឋខ្មែរយើងងាកមកដាំដំណាំរួមផ្សំ បន្លែផ្លែឈើដែលមានការកែច្នៃពីវត្ថុធាតុដើមដែលមិនមានផ្ទុកសារធាតុគីមី ព្រោះតម្រូវការទីផ្សារសព្វថ្ងៃគឺត្រូវការបន្លែផ្លែឈើជាច្រើនដែលមិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារនៅឡើយទេ ។ អ្នកស្រីក៏បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករដែលធ្វើស្រែឲ្យមានការទុកដាក់ចំបើងដែលបន្ទាប់ពីការទទួលផលស្រូវរួចនោះឱ្យបានល្អពីព្រោះវាមានសារៈប្រយោជន៍ច្រើនសម្រាប់យកមកកែច្នៃផលិតធ្វើផ្សិតក៏បាននិងអាចយកទៅកែច្នៃធ្វើជាជីសំរាប់ដាក់ប្រើប្រាស់នៅក្នុងស្រែចំការរបស់យើងវិញបានល្អផងដែរ ។ដោយ រដ្ឋា