បន្ទាយមានជ័យ : កាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអោយមន្ត្រីក្រុមការងារទៅសាងសងនិងប្រគល់ផ្ទះ១ខ្នង ជូនលោកយាយម្នាក់ដែលទីទ័លក្រ ហើយរ៉ាប់រងចិញ្ចឹមចៅដល់ទៅ៥នាក់ ។
លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រីឆាន់ ច័ន្ទសោភា អនុប្ររធានទទួលហិរញ្ញឹក , និងមន្ត្រូ៏ អ្នកពាក់ព័ន្ធកាលពីល្ងាចថ្ងៃទី២៦ចែវិច្ឆិកា បានទៅប្រគល់ផ្ទះសង់ពីឈើប្រក់ស័ង្កសី១ខ្នងខ្ពស់ផុតពីដី ជូនលោកយាយ ប៊ុ វើយ អាយុ ៦៤ ស្រ្តីមេម៉ាយ ទីទ័លក្រដែលរ៉ាប់រហចិញ្ចឹមចៅ៥នាក់ក្នុងបន្ទុកនោះនៅភូមិចក ឃុំរហាលស្រុកព្រះនេត្រព្រះ ។
លោក សាន ឃិត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអោយដឹងថា : នេះជាលើកដំបូងហើយដែលសាសហដសាខាកាកបាទក្រហមកម្ពុជាខេត្តសម្រេចជួយរៀបចំនិងសាងសង់ផ្ទះជូនមុខស់ញ្គាជូនឈើខ្ពស់ ប្រក់សង្ក័សីតម្លៃជិត២.០០០ដុល្លាសរអា ជូនពលរដ្ឋរូបនេះ មកពីមានមូលហេតុថា លោកយាកយទីទ័កក្រ គ្មា់នទីពឹង តស៊ូរស់នៅក្នុងខ្ទមស្លឹកដ៏កឃមសត់វេទនា ប្រកបរបរើសុច្ចរឹត ហើយត្រូវញ្ចឹមចៅតូចៗចំនពួន ៥នាក់ទៀត។
លោក លី សារីអភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនិយាយថា: អំណោយរបស់កាកបាទក្រហមកម្ពុជានេះ ជាសក្ខីភាពនៃវប្បធម៍ចែករំលែក មនុស្សធម៍និងសប្បុរសធម៍ ក៏ដូវជាគោលការណ័កាកបាទនិងការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រា៉នីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសប្រភល់ផ្ទះនោះជូនលោកយាយ សា់ខាកាកបាទក្រហមកម្ពុជាខេត្តក៏នៅថែមគងំណោយកាកបាទក្រហមខេត្តជូនលោកយាយប៊ុ វើុន នូវគ្រឿងឧបភោក បរិភោករួមមាន អង្គ ៥០គក្រ ត្រីខ ១០កំប៉ុង មី១កេស្ ទឺកត្រី១យួរ ទឺកសុអុីវ១យួរ ប្រេងឆា១លីត្រ សាកប៊ូ ១គក្រ មុង១ សារុង១ ភួយ១ ក្រមា១ ៉ធុងជ័រ១ ឆ្នាំង២ ចើាន១០ ស្លាបព្រា៧ ចានស្រាក់១ ខ្ទះឆា១និងកន្ទេលជ័រ២៨ និងថវិកា១៩ចំនួនផងដែរ ។
លោកយាយបានថ្លែងអំណរគុណម្ចាស់អំណោយដែលជួយសដង្គ្រោះជីវភាព?គាត់ ។
នាល្ងាចដដែលនោះ កាកបាទក្រហមខេត្ត នៅបន្តទៅចែកអំណោយជូនស្ត្រីទីទ័លក្រ ខ្វះខាតជីវភាពចំនួន៤នាក់នៅភូមិជាមួយនេះនូវគ្រឿងឧបភោគ បរិភោាគ របស់ប្រើប្រាស៕
ដោយ៖ ឃិន គន្ធា




































