កំពង់ឆ្នាំង៖ បទល្មើសទូកអូសកាវនិងទូករុញជនជាង២០ទូកកំពង់ធ្វើសកម្មភាពនៅក្នុងទឹកដីស្រុកកំពង់លែងនិងស្រុកបរិបូរណ៍នៅពេលយប់ដោយរលូនខណះដែលសមត្ថកិច្ច១០កន្លែងតាំងពីថ្នាក់កំពូលរហូតដល់បាតក្រោមកុំពង់ដេកចងមុងចាំយកលុយយ៉ាងរុំភើយមិនខ្វល់អ្វីទាំងអស់ ។
លោក នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋចោទថា ពិតជាមានការ ឃុបឃិតគ្នាជាមួយនឹង ឈ្មួញនេសាទត្រី ទើបបានជាបណ្តែតបណ្តោយឲ្យមានការ ធ្វើសកម្មភាពខាងលើនេះកុំពុងតែដំណើរការទៅយ៉ាងរលូនដោយកន្លែងខ្លះ១០០ដុល្លាហើយរហូតដល់ទៅ៥០០ដុល្លាក្នុង១ទូកហើយូូកអូសកាវនិងទូកជនណាមួយមិនបង់លុយអោយក្រុមទាំង១០ខាងលើនេះទេកុំសង្ឃឹមថាបានរួចខ្លួនអោយសោះ ។
ប្រភពព័ត៌មាន បានទម្លាយថា ដោយគ្រាន់តែអធិការដ្ឋានរដ្ឋបាលជល់ផលខាងត្បូងទន្លេសាបដែលឈជើងនៅខេត្តកំពង់ឆ្នាំងត្រង់ម្តុំចុងកោះទាទូកកាវ១គ្រឿង៥០០ដុល្លាជាថ្នូរទៅនិងការចេញទៅរកស៊ីបាន បើសិនជាទូកណាមួយមិនបានបង់ឬការបង់មានការយឺតយ៉ាវនោះក្រុមគេនិងលើកគ្នាចេញទៅបង្ក្រាបភ្លាមៗតែម្តងបើចង់ដឹងសាកមើលទៅខណះដែលក្រុមនេះរៀបចំជាខ្សែរបណ្តាញ ។
ក្នុងនោះមហាជនបានចោទសួរថា តើការដាក់ប៉ុស្ត៍នៅតាមដងទន្លេទងបានជាលទ្ធផលអ្វីខ្លះ ? តើអភិបាលខេត្តកំពង់ឆ្នាំងបានដឹងដែរទេ ? បើទូកល្មើសនៅតែមានដូចសត្វកណ្ឌារ តើការប្រមូលលុយបែបជាប្រព័ន្ឋនេះខាងរដ្ឋបាលផលផលដែលមានលោកអេងជាសាន្តជាប្រធានមានវិធានការយ៉ាងណាដែរបើបទល្មើសនៅតែមានអញ្ចឹង ៕